លោក Ian Wright ដែលជាអតីតកីឡាករក្រុមកាំភ្លើងធំ Arsenal បាននិយាយថា គាត់ពិតជាខកចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយាគួរឱ្យអាម៉ាស់របស់អ្នកគាំទ្រក្រុម Leicester City អំឡុងការប្រកួតពានរង្វាន់Community Shield កាលពីថ្ងៃសៅរ៍ជាមួយក្រុម Manchester City ។
យោងតាម BBC Sport លោក Ian Wright បាននិយាយថា ការរំលោភបំពានដោយពាក្យសំដីគឺសំដៅលើគាត់ និងមិត្តភក្កិរបស់គាត់លោក Roy Keane។
អតីតខ្សែប្រយុទ្ធរបស់ក្រុម Arsenal រូបនេះបានបង្ហាញនូវកំហឹងយ៉ាងខ្លាំងដោយមានអ្វីមួយនៅក្នុងហ្វូងមនុស្ស ហើយបានហៅអ្នកគាំទ្រក្រុម Leicester City ខ្លះថា ជាមនុស្សមិនសូវគ្រប់ ខណៈពេលកំពុងផ្សាយផ្ទាល់។ ក្រោយមកគាត់បានបញ្ជាក់ថា គាត់សំដៅទៅលើអ្នកគាំទ្រមួយផ្នែកតូចប៉ុណ្ណោះ។
លោក Ian Wright បាននិយាយនៅលើបណ្តាញសង្គមធ្វីតធ័រថា “ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ ព្រោះអ្នកគាំទ្រ Leicester City ដឹងថាខ្ញុំមានការគោរពចំពោះពួកគេ ម្ចាស់របស់ពួកគេ ហើយពាក្យសម្តីនេះធ្វើឱ្យក្រុម Leicester Cityអាប់ឱននូវអ្វីដែលពួកគេធ្វើ។ ប៉ុន្តែអ្វីដែលខ្ញុំត្រូវនិយាយគឺការធ្វើកោសល្យវិច័យពីកន្លែងដែលយើងនៅមានអ្នកគាំទ្រក្រុម Leicester City ខ្លះ។ ពួកគេដឹងថា ពាក្យអ្វីដែលពួកគេនិយាយដាក់ខ្ញុំ ធ្វើឱ្យអ្នកអស់សង្ឃឹមហើយ។LeicesterCity មិនគួរធ្វើបែបនេះទេ អ្នកគាំទ្រខ្លះដែលអ្នកមិនតំណាងឱ្យ Leicester City” ។
សូមបញ្ជាក់ថា ក្រុម Leicester City បានឈ្នះការប្រកួត ១-០ ទៅលើក្រុមមេឃខៀវ Manchester Cityដោយសារការស៊ុតបាល់ប៉េណាល់ទីចុងម៉ោងពីកីឡាករបម្រុង Kelechi Iheanacho ក្នុងការប្រកួតដណ្តើមពានរង្វាន់ Community Shield មុនរដូវកាលថ្មីចាប់ផ្តើម ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)