ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ​ ថឹង ថា​ អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ​ ថឹង ថា​ អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ  រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ 

សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា, នៅថ្ងៃ១០សីហា២០២១នេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំងដោយមិនទាន់គិតពីកុមារនិងយុវវ័យដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។

ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយពីយើងនោះទេដែលធ្វើឱ្យយើងសម្រេចការងារមុនការកំណត់៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង។

លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ​ ថឹង ថា​ អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីទី៨លានដែលបានចាក់វ៉ាក់សាំងJohnson&Johnsonដែលជាជំនួយរបស់សហរដ្ឋអាមេរិក ។       

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងបន្តថា, ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩ដោយខិតខំការពារខ្លួនតាមរយៈវិធានការ(៣ការពារនិង៣កុំ)៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖