ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត Lionel Messi បានចុះកុងត្រា២ឆ្នាំជាមួយ Paris St-Germainបន្ទាប់ពីចាកចេញពី Barcelona

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi បានចុះកិច្ចសន្យា២ឆ្នាំជាមួយក្លិប Paris St-Germain បន្ទាប់ពីចាកចេញពី Barcelona កិច្ចព្រមព្រៀងរបស់កីឡាករវ័យ៣៤ឆ្នាំរូបនេះក៏មានជម្រើសសម្រាប់ឆ្នាំទី៣ផងដែរ។

Messi បានចាកចេញពី Barcelona ដែលជាក្លិបតែមួយគត់ដែលគាត់បានលេង ព្រោះពួកគេមិនអាចមានលទ្ធភាពទិញយកកិច្ចសន្យាថ្មីមួយក្រោមច្បាប់លេងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ La Liga

តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយថា ខ្ញុំមិនចេះអត់ធ្មត់ក្នុងការចាប់ផ្តើមជំពូកថ្មីនៃអាជីពរបស់ខ្ញុំនៅ Paris St-Germain ខ្ញុំដឹងថាកីឡាករ និងបុគ្គលិកមានទេពកោសល្យប៉ុណ្ណានៅទីនេះ ខ្ញុំប្តេជ្ញាថានឹងរួមគ្នាជាមួយពួកគេនូវអ្វីដែលអស្ចារ្យសម្រាប់ក្លិ និងអ្នកគាំទ្រ។

ប្រធានក្លិPSG លោក Nasser al-Khelaifi បាននិយាយថាខ្ញុំរីករាយដែល Lionel Messi បានជ្រើសរើសចូលរួមជាមួយ Paris St-Germain ហើយយើងមានមោទនភាពដែលបានស្វាគមន៍គាត់មកកាន់ទីក្រុងប៉ារីសជាមួយគ្រួសាររបស់គាត់។ គាត់មិនបានលាក់បាំងបំណងប្រាថ្នារបស់គាត់ក្នុងការបន្តវិវឌ្ឍនៅកម្រិតខ្ពស់បំផុតនិងដើម្បីឈ្នះពានរង្វាន់មហិច្ឆតារបស់ក្លិបនោះទេ

លោកបន្តថា “ការបន្ថែម Messi ទៅក្នុងក្រុមលំដាប់ពិភពលោករបស់យើងបញ្ជាក់ពីភាពពាក់ព័ន្ធនិងជោគជ័យនៃការជ្រើសរើសបុគ្គលិករបស់យើងរួមជាមួយគ្រូបង្វឹកដ៏អស្ចារ្យរបស់យើង និងបុគ្គលិករបស់គាត់ ខ្ញុំទន្ទឹងរង់ចាំមើលក្រុមរបស់យើងបង្កើតប្រវត្តិសាស្ត្រសម្រាប់អ្នកគាំទ្រទាំងអស់របស់យើងនៅជុំវិញពិភពលោក

ខ្សែប្រយុទ្ធ Messi ត្រូវបានចាត់ទុកថាជាកីឡាករដ៏អស្ចារ្យម្នាក់ដោយរកបាន៦៧២គ្រាប់ក្នុង៧៧៨ប្រកួតសម្រាប់ Barcelona ដែលជាក្លិបដែលគាត់បានចូលរួមតាំងពីអាយុ១៣ឆ្នាំ។ ខ្សែប្រយុទ្ធរូបនេះបានឈ្នះពានរង្វាន់ Ballon d’Or ដង និងលើកពានចំនួន៣៥ជាមួយក្លិបកាតាឡានមួយនេះ

កីឡាកររូបនេះក្លាយជាកីឡាករទី៤ដែលផ្ទេរមក PSG នៅរដូវក្តៅនេះបន្ទាប់ពីការមកដល់របស់ខ្សែបម្រើហូឡង់ Georginio Wijnaldum, ខ្សែការពារអេស្ប៉ាញ Sergio Ramos និងអ្នកចាំទីអុីតាលី Gianluigi Donnarummaខ្សែការពារស្តាំរបស់ម៉ារ៉ុក Achraf Hakimi ក៏បានចូលរួមពី Inter Milan ផងដែរ។

Messi ដែលនឹងពាក់អាវលេខ៣០នឹងលេងនៅខ្សែប្រយុទ្ធ៣នាក់រួមជាមួយកីឡាករថ្លៃបំផុតទាំង២គឺ Neymar និង Kylian Mbappe សន្និសីទសារព័ត៌មានរបស់ PSG នឹងប្រព្រឹត្តទៅនៅសាលប្រជុំ Parc des Princes នៅថ្ងៃពុធនេះ Messi អាចនឹងបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនពេលដែលក្រុមPSG ប៉ះក្រុម Strasbourg នៅថ្ងៃសៅរ៍នេះ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖