ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ បំប្លែងខ្លួនថ្មី (Delta)

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពពីTYDAក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ បំប្លែងខ្លួនថ្មី (Delta)។​ សូមបញ្ជាក់ថា, លោកស្រីតែងតែនៅជិតពួកយើងមិនថាកាលៈទេសៈណាក៏ដោយ។
មាតានៃកងទ័ពអាវ-ស លោកស្រី ពេជចន្ទមុន្នី តែងរំឮកថា, សូមជម្រាបពីកូវីដ Delta បំប្លែងថ្មី មានការឆ្លងតាមខ្យល់ មិនងាយបង្ហាញខ្លួន ធ្វើចត្តាឡីស័កចំនួន ១៧-២០ថ្ងៃ បានចេញរោគសញ្ញា បើមិនទាន់គ្រប់ ១៧-២០ថ្ងៃទេ គឺសុខភាពធម្មតារបស់យើងមានអាការៈដូចជាមិនអី គ្រាន់តែឈឺក និង ក្អកបន្តិចបន្តួច យកសំណាកយ៉ាងណាក៏មិនឃើញ ។ ក្នុងខណៈកើតជំងឺនេះធ្វើទុក្ខក្នុងខ្លួន កំដៅឡើងពី ៣៧ដល់៤០អង្សារ ក្តៅ-រងារ-ញាក់ ឈឺក ក្អក ហៀរសំបោរ ធ្វើទុក្ខបំពង់ក គ្រប់រសជាតិទៅជាសាប-ល្វីង ទឹកក៏លែងស្រេក បាយក៏លែងឃ្លាន គ្មានកម្លាំងជជែកជាមួយអ្នកដទៃគឺសំងំដេកតែម្យ៉ាង ក្អួត ឈឺក្បាលស្ទើបែក ដៃជើងទៅជាឈឺពិបាកធ្វើចលនា ចេញកំទួលក្រហមៗ ហើយរមាស់ដេកថ្ងៃ-យប់មិនបាន។
សូមមេត្តាការពារកុំឱ្យឆ្លងជំងឺនេះ ព្រោះវាធ្វើទុក្ខឲ្យយើងលំបាកក្នុងខ្លួនណាស់។
ចែករំលែកបទពិសោធន៍ ៕

ដោយ៖ សិលា


ចែករំលែក៖