ព័ត៌មានទាន់ហេតុការណ៍៖

បារាំងផ្តល់វ៉ាក់សាំង ចំនួន៦៧០ពាន់ដូសឲ្យវៀតណាម

ចែករំលែក៖

ប្រធានាធិបតីបារាំង លោកម៉ាក្រុង នៅថ្ងៃទី១២ខែសីហាបានប្រកាសថា បានផ្តល់ជំនួយវ៉ាក់សាំងចំនួន ៦៧០ពាន់ដូសឲ្យទៅប្រទេសវៀតណាមតាមរយៈកម្មវិធី COVAX។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីបារាំង បានលើកឡើងថា លោកនឹងផ្តល់ជំនួយវ៉ាក់សាំង ចំនួន៦៧០ពាន់ដូសឲ្យទៅវៀតណាមដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ប្រធានាធិបតីម៉ាក្រុងបានបញ្ជាក់ថា «ដើម្បីទទួលបានជ័យជម្នះនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ វ៉ាក់សាំងត្រូវបានចែកចាយនៅលើពិភពលោកប្រកបដោយតម្លាភាព ។ ដូច្នេះបារាំងបានសម្រេចចែកចាយវ៉ាក់សាំងចំនួន ៦៧០ពាន់ដូសឲ្យទៅប្រទេសវៀតណាម តាមរយៈកម្មវិធី COVAX » ។
ក្នុងពេលដែលពិភពលោកកំពុងតែប្រឈមនឹងកង្វះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ វៀតណាមទទួលបានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាសម្ពន្ធមិត្ត ក៏ដូចជាការបញ្ជាទិញ វ៉ាក់សាំងសរុប១៥០លានដូស ។
ក្រៅពីនេះឥណ្ឌា អង់គ្លេស អូស្ត្រាលី គុយបា អាល្លឺម៉ង់ …បានសន្យាផ្តល់ជូនវ៉ាក់សាំងដល់ប្រទេសវៀតណាម ។ នៅក្នុងត្រីមាសទី៣ឆ្នាំ ២០២១ ក្រុមហ៊ុនPfizer ក៏បានសន្យាផ្តល់ជូនវៀតណាមនូវវ៉ាក់សាំង ចំនួន៣,៥លានដូសផងដែរ។
មកដល់ពេលនេះវៀតណាមបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាង១២លានដូសហើយជូនពលរដ្ឋ នៅទូទាំងប្រទេស ៕

ដោយ៖ធីរីណា(រូបភាព៖Reuters)


ចែករំលែក៖