ព័ត៌មានទាន់ហេតុការណ៍៖

ជើងឯកអូឡាំពិករត់ចម្ងាយ១០០ម៉ែត្រ Lamont Marcell Jacobs នឹងមិនចូលរួមប្រកួតនៅឆ្នាំ២០២២ទេ

ចែករំលែក៖

ម្ចាស់ជើងឯកអូឡាំពិករត់ចម្ងាយ១០០ម៉ែត្រ កីឡាករ Lamont MarcellJacobs បាននិយាយថា គាត់នឹងមិនប្រកួតប្រជែងម្តងទៀតទេនៅឆ្នាំក្រោយ។ ដើម្បីឆ្លើយតបទៅនឹងសំណួរមួយនៅលើបណ្តាញសង្គមអំពីពេលដែលគាត់នឹងប្រណាំងលើកក្រោយ កីឡាករវ័យ២៦ឆ្នាំរូបនេះបានឆ្លើយថា “មិនប្រាកដនោះទេសម្រាប់២០២២” ។

Marcell Jacobs បានទទួលជ័យជំនះរត់ចម្ងាយ១០០ម៉ែត្រដ៏ភ្ញាក់ផ្អើលរបស់គាត់នៅទីក្រុងតូក្យូជាមួយនឹងមេដាយមាសមួយទៀតដែលជាផ្នែកមួយនៃការរត់x១០០ម៉ែត្រ ។

អ្នកចាត់ការទូទៅលោក Marcello Magnani បាននិយាយថា របួសមិនមែនជាកត្តាក្នុងការសម្រេចចិត្តឈប់សម្រាកនោះទេ ប៉ុន្តែការឈប់សម្រាកគឺជាវិធានការបង្ការការពារខ្លួន លោកបន្ថែមថា វាជារឿងសាមញ្ញដែល Lamont Marcell Jacobs បានផ្តល់ឱ្យយ៉ាងច្រើននៅឆ្នាំនេះនូវអ្វីទាំងអស់ដែលគាត់មាន ដូច្នេះដើម្បីធានាថា ប្រកួតប្រជែងនឹងមានន័យថាប្រថុយនឹងរបួស

កីឡាករ Jacobs ជាម្ចាស់ជើងឯករត់ចម្ងាយ៦០ម៉ែត្រក្នុងទ្វីបអឺរ៉ុបដែលបានឈ្នះក្នុងឆ្នាំ២០១៨ បានបង្កើតការភ្ញាក់ផ្អើលដ៏ធំបំផុតមួយនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅពេលដែលគាត់ឈ្នះមេដាយមាសលើវិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រក្នុងរយៈពេល៩នាទីនិង៨០វិនាទី

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖