ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូនប្រុងប្រយ័ត្នក្រុមរើសអេតចាយខ្លះ ឬប៉ះអីលួចហ្នឹង ជាពិសេសនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ !

ចែករំលែក៖

ភ្នំពេញ៖ ល្បិចថ្មី របស់ក្រុមចោរកម្ម បានមកប្រើរូបភាពជាក្រុមប្រើរទេះអូសដើរ រើសអេតចាយទាំងយប់ទាំងថ្ងៃ ប៉ុន្តែពួកគេរើសប៉ះអីលួចយកហ្នឹង រហូតដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ ទទួលបាននូវព័ត៌មានទាំងនេះ ឈានដល់ការបង្ក្រាបក្នុងបទល្មើសជាក់ស្ដែងពិតប្រាកដ។លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, រយះមួយសប្តាហ៍នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បង្ក្រាបក្រុមអេតចាយពេលយប់ រើសប៉ះអីលួចហ្នឹង បានចំនួន២ក្រុម នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្រោយពីទទួលបានបទបញ្ជាពីលោក ម៉ូវ មា៉និត អភិបាលនៃគណ:អភិបាលខណ្ឌសែនសុខ និងជាគណៈបញ្ជាការឯកភាពខណ្ឌ។
តាមរយៈការលើកឡើងរបស់ លោកអធិការនគរបាលខណ្ឌសែនសុខ និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខណ្ឌ ឲ្យបង្ក្រាបក្រុមរើសអេតចាយប្រភេទនេះ គួរតែបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងសង្កាត់ទាំងប្រាំមួយនៃខណ្ឌសែនសុខ មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការថែទាំទ្រព្យសម្បត្តិរបស់ខ្លួន ដោយសារតែក្រុមជនទុច្ចរិត បានធ្វើសកម្មភាពរើសអេតចាយ តែលួចទ្រព្យសម្បត្តិរបស់បងប្អូនដោយពុំបានដឹងជាមុន ដូច្នេះត្រូវសិក្សាពាក្យចាស់បុរាណដែលបានលើកឡើងថា” ការពារប្រសើរជាងព្យាបាល, ប្រហែសបាត់ ប្រយ័ត្នគង់ “៕

ដោយ៖ សិលា


ចែករំលែក៖