ព័ត៌មានទាន់ហេតុការណ៍៖

ប្រយ័ត្នណាសុភាពនារី ! រកឃើញ ករណី វិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ដែលធ្វើការនៅ មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា ! (ម្ចាស់ទីតាំងខាងលើ ព្យាយាមលាក់បាំង និង Live ថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង) !

ចែករំលែក៖

     ភ្នំពេញ៖ នៅវេលាម៉ោង១៩និង០៩នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, រកឃើញ ករណី វិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ដែលធ្វើការនៅ មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានលម្អិតថា, រកឃើញ ករណី វិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ដែលធ្វើការនៅ មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា ដែលមានទីតាំងនៅក្បែរ ផ្សារសុវណ្ណា នៅល្ងាចថ្ងៃនេះ! (ម្ចាស់ទីតាំងខាងលើ ព្យាយាមលាក់បាំង និង Live ថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង) ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមបញ្ជាក់ថា ក្រុមការងារចុះទៅយកសំណាក បុគ្គលិកនៅទីតាំងខាងលើនេះ ដោយសារ តែអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta រកឃើញនៅផ្សារដេប៉ូ បានទៅកាន់ទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់ សេវាកម្ម នៅទីតាំងខាងលើនេះ ដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត! ៕

ដោយ៖ សិលា


ចែករំលែក៖