ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាព​ ACU៖ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីពីរខុសគ្នាដែលក្លែងខ្លួនជាមន្ត្រីប្រឆាំងអំពើពុករលួយទៅទារលុយគេ

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់​ថា​(ACU) នៅយប់ថ្ងៃសៅរ៍ទី១៤​ ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានថា ក្នុងរយៈពេលពីរថ្ងៃ អង្គភាព​បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីពីរខុសគ្នាដែលក្លែងខ្លួនជាមន្រ្តីACU ទៅទារលុយពីជនរងគ្រោះ។

អ្នកនាំពាក្យអង្គភាពACU បានបញ្ជាក់បន្ថែមថា​ កន្លងមកនេះមានលេចឮព័ត៌មានជាបន្តបន្ទាប់នៅកន្លែងនេះ នៅកន្លែងនោះថាមានមន្ត្រី អ.ប.ព ទូរស័ព្ទទៅដើម្បីសុំលុយឬក៏ទារប្រាក់ជាថ្នូរនឹងការបិទបាំងនូវអំពើពុករលួយ។ ព័ត៌មានចុងក្រោយ​ គឺមានអំពើទារលុយនេះរហូតដល់ប៉ះមកលើអ្នកគ្រូនាយិកាសាលានិងមុខសញ្ញាមួយចំនួនទៀត។

ប្រភពដដែល​ បន្តថា​ បន្ទាប់ពី​អង្គភាព​ អ.ប.ព បានប្រមូលកម្លាំងធ្វើប្រតិបត្តិការយ៉ាងរហ័សរហូតប្រមូលបានភស្តុតាងរឹងមាំជាក់លាក់​ លើករណីពីរខុសគ្នាដែលករណីមួយក្លែងជាអនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ អ្នកនោះគឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ ឯករណីទី២ យើងមានការហួសចិត្តដែលជានាយកសាលាមួយរូបតាំងពីឆ្នាំ២០១៥មក បែរជាប្រព្រឹត្តអំពើមកលើនាយកសាលាដូចគ្នា មកលើគ្រូបង្រៀន ជាពិសេសមកលើនាយករងរបស់ខ្លួន និងមកលើគ្រូរបស់ខ្លួនបីបួននាក់។

គួរបញ្ជាក់ថា​ មុននឹងបញ្ជូនទៅតុលាការ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បានរកគ្រប់វិធីដើម្បីឱ្យជនល្មើសទាំង២ ករណីនេះសងលុយមកដល់អ្នករងគ្រោះបានយ៉ាងមានប្រសិទ្ធភាពផងដែរ៕

ខាងក្រោម​នេះ​ គឺជាព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីទាំង២ ខាងលើ និងរូបថតជនសង្ស័យ៖

ដោយ​៖សហការី


ចែករំលែក៖