ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករវាយតឺន្នីសលេខ៩ពិភពលោក Roger Federer នឹងត្រូវអវត្តមានអស់រយៈពេលជាច្រើនខែ ដោយត្រូវវះកាត់ជង្គង់បន្ថែមទៀត

ចែករំលែក៖

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Roger Federer និយាយថា គាត់នឹងត្រូវសម្រាករយៈពេលជាច្រើនខែដោយសារគាត់ត្រៀមវះកាត់ជង្គង់បន្ថែមទៀត។ កីឡាករស្វីសវ័យ៤០ឆ្នាំដែលជាម្ចាស់ជើងឯក Grand Slam ២០សម័យកាលនេះបានវះកាត់ជង្គង់ពីរដងកាលពីឆ្នាំមុន។

នៅក្នុងវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក Roger Federer បាននិយាយថា គាត់សង្ឃឹមថាការវះកាត់នេះនឹងផ្តល់ឱ្យគាត់នូវក្តីសង្ឃឹមដ៏ត្រចះត្រចង់ដើម្បីត្រលប់ទៅរកសកម្មភាពវិញ។

គាត់ត្រូវបានបណ្តេញចេញនៅវគ្គ១/៤ផ្តាច់ព្រ័ត្រនៅឯកម្មវិធី Wimbledon កាលពីខែកក្កដា ហើយបន្ទាប់មកបានខកខានការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ។

Federer ដែលមានវ័យ៤០ឆ្នាំទៅហើយ កាលពីមួយសប្តាហ៍មុនបាននិយាយនៅល្ងាចថ្ងៃអាទិត្យថា “ខ្ញុំនឹងនៅលើឈើច្រត់ជាច្រើនសប្តាហ៍ ហើយខ្ញុំក៏មិនត្រូវប្រកួតអស់ជាច្រើនខែដែរ”។

លោកបន្តថា “វានឹងពិបាកតាមវិធីខ្លះ ប៉ុន្តែក្នុងពេលជាមួយគ្នានេះខ្ញុំដឹងថាវាជារឿងត្រឹមត្រូវដែលខ្ញុំត្រូវធ្វើ ព្រោះខ្ញុំចង់មានសុខភាពល្អ ខ្ញុំចង់ឲ្យឆាប់ជាដើម្បីបង្ហាញខ្លួននៅពេលក្រោយម្តងទៀត។

ខ្ញុំក៏ចង់ផ្តល់ឱ្យខ្លួនឯងនូវក្តីសង្ឃឹមដ៏ត្រចះត្រចង់ក្នុងការវិលត្រឡប់មកកាន់ដំណើរការប្រកួតវិញ ដែលខ្ញុំមានភាពប្រាកដនិយមខ្ញុំដឹងថាវាពិបាកប៉ុណ្ណានៅអាយុនេះដើម្បីធ្វើការវះកាត់។ ប៉ុន្តែខ្ញុំចង់មានសុខភាពល្អ ខ្ញុំនឹងឆ្លងកាត់ដំណើរការស្តារនីតិសម្បទាដោយមានគោលដៅ ខណៈដែលខ្ញុំនៅតែសកម្ម និងខ្ញុំគិតថានឹងជួយខ្ញុំក្នុងកំឡុងពេលដ៏យូរនេះ” ។

បន្ទាប់ពីចាញ់កីឡាករសញ្ជាតិប៉ូឡូញ Hubert Hurkacz ក្នុងព្រឹត្តិការណ៍ Wimbledon កីឡាករ Federer ដែលឥឡូវនេះជាប់ចំណាត់ថ្នាក់លេខ៩នៅលើពិភពលោកបានប្រាប់អ្នកយកព័ត៌មានថា គាត់មិនប្រាកដថាគាត់នឹងលេងនៅ SW19 ម្តងទៀតទេ។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះគាត់បានប្រកួតក្នុងពានរង្វាន់ Grand Slam របស់គាត់ស្មើនឹងពីរដង ដោយលើកដំបូងប៉ះកីឡាករអេស្ប៉ាញ Rafael Nadal នៅព្រឹត្តិការណ៍ French Open ឆ្នាំ២០២០ ហើយបន្ទាប់មកប៉ះNovak Djokovic របស់ស៊ែប៊ីដែលបានឈ្នះមេដាយលើកទី២០នៅ Wimbledon ឆ្នាំ២០២១ ។

Federer បានវះកាត់ជង្គង់ខាងស្តាំរបស់គាត់ចំនួនពីរដងរួចមកហើយក្នុងឆ្នាំ២០២០ បន្ទាប់ពីការប្រកួត Australian Open មុននឹងត្រឡប់ទៅប្រកួតនៅទីក្រុងដូហាក្នុងខែមីនា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖