ព័ត៌មានទាន់ហេតុការណ៍៖

ការប្រណាំងរថយន្ត Japanese Grand Prix ខែតុលាត្រូវបានលុបចោលចំពេលមានករណីឆ្លងជំងឺកូវីដ-១៩កើនឡើង

ចែករំលែក៖

ការប្រណាំងរថយន្តនៅប្រទេសជប៉ុន Grand Prix នៅរដូវកាលនេះដែលគ្រោងធ្វើនៅថ្ងៃទី៨-១០ ខែតុលាត្រូវបានលុបចោលដោយសារតែករណីឆ្លងជំងឺកូវីដ-១៩កើនឡើងនៅក្នុងប្រទេស។

ស្ថាប័នប្រណាំងរថយន្តកំពូល Formula 1 បានឲ្យដឹងថា “ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលជប៉ុនក្នុងការលុបចោលការប្រណាំងនៅរដូវនេះ ដោយសារតែភាពស្មុគស្មាញនៃជំងឺរាតត្បាតកំពុងបន្ត។ ស្ថាប័នកំពុងធ្វើការលើព័ត៌មានលម្អិតនៃប្រតិទិនដែលបានកែប្រែ ហើយនឹងប្រកាសព័ត៌មានលម្អិតចុងក្រោយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ” ។

ប្រទេសជប៉ុននឹងក្លាយជាការប្រកួតលើកទី១៧ ក្នុងចំណោម២៣ជុំនៅក្នុងវគ្គនេះ។ ការប្រណាំងនៅប្រទេសអូស្រ្តាលី, ចិន, កាណាដានិងសិង្ហបុរីត្រូវបានលុបចោលរួចហើយនៅរដូវកាលនេះដោយការប្រកួតនៅប្រទេសទួរគី Grand Prix ដំបូងត្រូវបានលុបចោល ប៉ុន្តែក្រោយមកត្រូវបានរៀបចំឡើងវិញ។

Formula 1បានបង្ហាញឱ្យឃើញនៅឆ្នាំនេះ ហើយអាចសម្របខ្លួននិងស្វែងរកដំណោះស្រាយចំពោះភាពមិនច្បាស់លាស់ដែលកំពុងកើតមានដោយកម្រិតនៃការចាប់អារម្មណ៍លើទីតាំងដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Formula 1 នៅឆ្នាំនេះនិងលើសពីនេះ។ នេះគឺជាឆ្នាំទី២ ហើយដែលការប្រណាំងនៅប្រទេសជប៉ុនមិនបានប្រព្រឹត្តទៅដោយសារជំងឺរាតត្បាតកូវីដ-១៩ ដោយព្រឹត្តិការណ៍ឆ្នាំ ២០១៩ ត្រូវបានរំខានដោយព្យុះទីហ្វុងហាជីប៊ីស។

ប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះការប្រកួតប្រជែងចុងក្រោយនៃរដូវកាលនេះចំនួន៦ដងចាប់ពីចុងទស្សវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ទោះយ៉ាងណាប្រតិទិនប្រណាំងឆ្នាំ២០២១នឹងបញ្ចប់ជាមួយនឹងការប្រកួតនៅអារ៉ាប៊ីសាអូឌីត Grand Prix លើកដំបូងនៅថ្ងៃទី៥ ខែធ្នូបន្ទាប់មកបន្តនៅវគ្គផ្តាច់ព្រ័ត្រនៅអាប៊ូដាប៊ីមួយសប្តាហ៍ក្រោយ។

រដូវកាលនេះបន្តជាមួយការប្រកួត Belgian Grand Prix នៅស្ប៉ានៅថ្ងៃទី២៩ ខែសីហា។ កីឡាករ Mercedes Lewis Hamilton ទទួលបាន៨ពិន្ទុ លើកីឡាករ Max Verstappen របស់ Red Bull ក្នុងចំណាត់ថ្នាក់អ្នកបើកបរ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖