ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៣នាក់ត្រូវអាជ្ញាធរផាកពិន័យព្រោះមិនពាក់ម៉ាស់ ដែលល្មើសនិងវិធានការរបស់អាជ្ញាធរនិងក្រសួងសុខាភិបាល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន០៣នាក់ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច ផាកពិន័យ ក្នុងម្នាក់ៗ ២០ម៉ឺនរៀលព្រោះមិនពាក់ម៉ាស់នៅទីសាធារណៈដែលល្មើសនឹងវិធានការរបស់អាជ្ញាធរនិងក្រសួងសុខាភិបាល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៩ខែសីហា ឆ្នាំ ២០២១។

ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះថ្នាក់ស្រុករួមមាន: កងរាជអាវុធហត្ថស្រុកអន្លង់វែង២នាក់,កំលាំងមន្រ្តីសាលាស្រុកអន្លង់វែង៤នាក់, កំលាំងអធិការដ្ឋាននគបាលស្រុកអន្លង់វែង៩នាក់និងកំលាំងប្រជាការពារភូមិចំនួន០៦នាក់ សរុបរួមចំនួន២១នាក់ដឹកនាំរួមដោយ លោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង ចុះល្បាត ត្រួតពិនិត្យ បន្ថែមដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារ ដែលមាន ផ្សារថ្មីអន្លង់វែង,ផ្សារអូរជីក និងផ្សាររង្វង់មូលស្រុកអន្លង់វែង ដើម្បីផាកពិន័យអន្តរកាលទៅលើប្រជាពលរដ្ឋណាដែលល្មើសមិនគោរពតាមការណែនាំរបស់អាជ្ញាធរនិងវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តអោយបាននូវវិធានការ ” ៣កុំនិង៣ការពារ”។

ជាលទ្ធផលផាកពិន័យលើប្រជាជាពលរដ្ឋដែលមិនបានពាក់ម៉ាស់ចំនួន០៣នាក់ក្នុងម្នាក់ៗ២០ម៉ឺនរៀលដោយទុករយៈពេលចំនួន៣០ថ្ងៃអោយយកប្រាក់ទៅបង់នៅច្រកចេញចូលតែមួយសាលាស្រុកអន្លង់វែង។ពលរដ្ឋទាំងបីនាក់ដែលល្មើសវិធានការក្រសួងសុខាភិបាលមានឈ្មោះ១/ឈ្មោះអិល អែល ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិលំទងថ្មីឃុំលំទងស្រុកអន្លង់វែង,២/ឈ្មោះ តេម ប៊ុន ឈីង ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិអភិវឌ្ឍន៍ឃុំ-ស្រុកអន្លង់វែងនិង ៣/ឈ្មោះ សន កំហាក់ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិអភិវឌ្ឍន៏ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

ដោយ៖ សូរិយា


ចែករំលែក៖