ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៩ ខែសីហា មានចំនួន ៤៧១ ករណី !

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក.)បានបញ្ជាក់អោយដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ គឺ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១៖កាអនុវត្តវិធានការច្បាប់មានចំនួន ៤៧១ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៩៤៧នាក់ (បញ្ជូនទៅតុលាការ) ១នាក់
២.ឃាត់យានយន្ត (រថយន្ត ១៩៧គ្រឿង និងម៉ូតូ ២៥៣គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ៤២,៦០០,០០០រៀល។
សូមបញ្ជាក់ថា, នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា , រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ទាំងស្រុងនូវបម្រាមគោចរពេលរាត្រី ដែលបានដាក់ដាក់ចេញឱ្យអនវុត្តនៅក្នុងរាជធានីភ្នំពេញ រយៈពេល២១ថ្ងៃកន្លងមក ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មីឈ្មោះ Delta។ និយាយរួមបិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់អនុវត្តពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១តទៅ។
លោកអភិបាលរាជធានីភ្នំពេញ បានរំឮកថា,
ការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សចាប់ពី១៥នាក់ឡើងទៅ ត្រូវអនុវត្តរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដែលក្នុងនោះមានដូចជារួមមាន៖
– សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ
– អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
– រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
– អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ
– ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
– រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ៕

ដោយ៖ សិលា


ចែករំលែក៖