ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ៤៧ នាក់ ដើម្បីបំពេញក្របខណ្ឌឲ្យកងឯកភាព មួយចំនួន !

ចែករំលែក៖

.   ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ៤៧ នាក់ ដើម្បីបំពេញក្របខណ្ឌឲ្យកងឯកភាពដូចខាងក្រោម ៖

១-មូលដ្ឋានកងរាជអាវុធហត្ថក្រុងបូកគោ ចំណុះកងរាជអាវុធហត្ថខេត្តកំពត ចំនួន ៣១នាក់

២-ផ្នែកសឹករងបូកគោ ចំណុះតំបន់ប្រតិបត្តិការសឹករងកំពត ចំនួន ១៦នាក់។ 

រាជរដ្ឋាភិបាលសម្រេច ស្តីពី ការជ្រើសរើសពលទាហាន ។

ប្រការ១…អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ៤៧ (សែសិបប្រាំពីរនាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យកងឯកភាពដូចខាងក្រោម ៖

១-មូលដ្ឋានកងរាជអាវុធហត្ថក្រុងបូកតោ ចំណុះកងរាជអាវុធហត្តខេត្តកំពត ចំនួន ៣១ នាក់ 

២-ផ្នែកសឹករងបូកគោ ចំណុះតំបន់ប្របត្តិការសឹករងកំពត ចំនួន ១៦នាក់ 

ប្រការ២… រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេនាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖