ព័ត៌មានទាន់ហេតុការណ៍៖

វិលវិញលើកនេះ Miss Cambodia នឹងរើសម្ចាស់ជ័យលាភីត្រៀមចេញប្រកួតកញ្ញាឯកអន្តរជាតិ៣ផ្សេងគ្នា

ចែករំលែក៖

  ភ្នំពេញ៖យោងតាមការប្រកាសរបស់គណនីហ្វេសប៊ុកផ្លូវការរបស់ Miss Cambodia  បានបញ្ជាក់ថាអ្នកដាក់ពាក្យប្រកួតនឹងក្លាយជាបេក្ខនារីផ្លូវការម្នាក់ដែលត្រូវគ្រងមកុដ និងតំណាងឲ្យប្រទសកម្ពុជាទៅក្នុងការប្រកួតអន្តរជាតិ  និងជាឱកាសបង្ហាញពីវប្បធម៌ ធម្មជាតិ និងភាពចំរុំសម្បូរបែបរបស់ខ្មែរ។

ការជ្រើសរើសនឹងត្រូវរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ 

កម្មវិធីនេះត្រូវបានគេដឹងដែរថាទទួលបានសិទ្ធិក្នុងការរៀបចំប្រកួតដោយក្រុមហ៊ុនArise Agency ដែលគេស្គាល់ថាជាក្រុមហ៊ុនធ្លាប់រៀបចំផលិតកម្មវិធីប្រកួតសម្រស់ជាច្រើននៅកម្ពុជា រួមទាំងកម្មវិធីកញ្ញាឯកចក្រវាឡនោះជាដើម។  ការប្រកាសនេះក៏ស្របពេលដែលវិស័យកញ្ញាឯកបាននិងកំពុងតែធ្វើឲ្យពុះកញ្ជ្រោលដល់ក្រុមអ្នកគាំទ្រ គេសង្កេតឃើញកម្មវិធីប្រកួតថ្មីមួយចំនួនចាប់ផ្តើមលេចមុខនៅកម្ពុជា ។ បើទោះបីជាកម្មវិធីមួយចំនួនកំពុងស្ងប់ស្ងាត់ ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ក្តី ក៏កម្មវិធីមួយដែលមានឈ្មោះថាMiss Cambodia ដែលធ្លាប់ស្ងាត់បាត់មុខមួយរយៈនោះ ពេលនេះបានបង្ហាញមុខជាថ្មីហើយ ដោយទាំងត្រៀមយកបេក្ខនារីតំណាងពីកម្ពុជាចេញទៅប្រកួតក្នុងកម្មវិធីរហូតដល់ទៅ៣ គឺមានទាំងកម្មវិធីប្រកួតMiss International , Miss Earth និងMiss Tourism International។ 

    តាមការទម្លាយពីក្រុមការងារផលិតកម្មវិធីខាងលើបានបញ្ជាក់ថា នឹងត្រូវរៀបចំឡើងដោយប្រុងប្រយ័ត្នស្របតាមបរិបទនៃជំងឺកូវីដ១៩ ហើយម្ចាស់ជ័យលាភីនឹងមានឱកាសបញ្ចេញសមត្ថភាពរូបសម្រស់ ចំណេះដឹងនៅលើឆាកអន្តរជាតិក្នុងពេលដ៏ខ្លីខាងមុខ។

  គួរបញ្ជាក់ដែរថា នេះគឺជាកម្មវិធីប្រកួតប្រជែងលើវិស័យកញ្ញាឯកនៅកម្ពុជាបន្ទាប់ដែលបានប្រកាសអំពីពេលវេលាជាក់លាក់ក្នុងការប្រកួតបន្ទាប់ពីកម្មវិធីMiss Wisdom Cambodia 2021 ទើបនឹងបញ្ចប់ ខណៈដែលកម្មវិធីប្រកួតសម្រស់បន្តទៀតដូចជា Miss Grand Cambodia2021 និង Miss Universe Cambodia  2021និងត្រូវរៀបចំបន្តក្នុងពេលខាងមុខនេះ។ បេក្ខភាពកាន់តែច្រើន និងមានសមត្ថភាពបានចាប់អារម្មណ៍ក្នុងការដាក់ពាក្យចូលរួមប្រកួតជាបន្តបន្ទាប់ខណៈដែលបេក្ខភាពដែលមានបទពិសោធន៍លើការប្រឡងកន្លងមកក៏កាន់តែបង្ហាញពីភាពលេចធ្លោររបស់ខ្លួននៅលើឆាកប្រកួតទាំងនេះផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖