ព័ត៌មានទាន់ហេតុការណ៍៖

កោះតៃវ៉ាន់នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផលិតនៅក្នុងស្រុកចាក់ជូនពលរដ្ឋនៅសប្តាហ៍ក្រោយ

ចែករំលែក៖

ក្រោយរយៈពេលជាងមួយឆ្នាំនៃការសាកល្បងវ៉ាក់សាំងដំបូងគេបង្អស់ផលិតដោយកោះតៃវ៉ាន់ នឹងប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៣ខែសីហានេះហើយ។
មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងតៃវ៉ាន់ CECC បានប្រកាសថា មានវ៉ាក់សាំងរហូតដល់ទៅ៦សែនដូសផលិតដោយក្រុហ៊ុនឱសថ Medigen Vaccine Biologics Corp នឹងត្រូវបានប្រើប្រាស់ដើម្បីចាក់ជូនពលរដ្ឋចាប់ពីថ្ងៃទី២៣ខែសីហាតទៅ ។ កន្លងមក CECC បានប្រកាសថា បានបើកបណ្តាញចុះឈ្មោះអនឡាញដើម្បីឲ្យពលរដ្ឋមានអាយុចាប់ពី៣៦ឆ្នាំឡើងចុះឈ្មោះចាក់វ៉ាក់សាំងផលិតនៅក្នុងស្រុក ។ វ៉ាក់សាំងផលិតដោយកោះតៃវ៉ាន់គឺត្រូវចាក់ពីរដូសដូចគ្នា ។
ក្រៅពីនេះ ពលរដ្ឋមានអាយុចាប់ពី២០-៣៥ឆ្នាំ ដែលមានជំងឺ ឬក៏របួសក៏អាចចុះឈ្មោះចាក់វ៉ាក់សាំង Medigen បានផងដែរ។
មានពលរដ្ឋប្រមាណ១,១៣លាននាក់បានចុះឈ្មោះត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផលិតដោយកោះតៃវ៉ាន់ Medigen ក៏ដូចជាវ៉ាក់សាំងផ្សេងទៀតដែល កោះតៃវ៉ាន់បានបញ្ជាទិញពីបរទេស។
វ៉ាក់សំាង Medigen ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់សាកល្បងជាលើកចុងក្រោយនៅខែកក្កដា ។ នៅពេលនេះរដ្ឋាភិបាលកោះតៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំង Medigen ចំនួន៥លានដូសសម្រាប់ចាក់ជូនពលរដ្ឋ៕

ដោយ៖ ធីរីណា(រូបភាព៖ AFP)


ចែករំលែក៖