ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងពន្លះគ្នាបណ្តាលឱ្យរបួសបាក់ជេីងម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតពេញទំហឹង​ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២១​ ខែសីហា​ឆ្នាំ២០២១​ នៅចំណុចមុខសាលារៀនសុវណ្ណភូមិ​ តាមបណ្តោយផ្លូវបេតុង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​ ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី​ឆ្នាំ២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CG 5787 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុក៏អកហ្សឺជាម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងញៀន​ ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1HD 4339 ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នា​ គេចមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យម្ចាស់ម៉ូតូស៊េរី២០១៤រងរបួសបាក់ជេីងម្ខាង​ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖