ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីប្រណាំងម៉ូតូ Malaysian Grand Prix ត្រូវបានលុបចោលដោយសារការរឹតត្បិតខ្លាចឆ្លងកូវីដ-១៩

ចែករំលែក៖

ការប្រគួតប្រជែងការប្រណាំងម៉ូតូ MotoGM កម្មវិធី Malaysian Grand Prix ដែលគ្រោងធ្វើនៅខែតុលានៅតំបន់ Sepang ត្រូវបានលុបចោលជាលើកទី២ ដោយសារការរឹតត្បិតខ្លាចមានករណីឆ្លងជំងឺ Covid-19

សហព័ន្ធប្រណាំងម៉ូតូអន្តរជាតិ (FIM) បាននិយាយថា ការប្រណាំងនឹងត្រូវជំនួសដោយការប្រណាំងធំមួយនៅឯ Misano នៅភាគខាងជើងប្រទេសអុីតាលី។ ឥឡូវនេះ Misano នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន២នៅរដូវកាលនេះគឺនៅថ្ងៃទី១៩ ខែកញ្ញានិងថ្ងៃទី២៤ ខែតុលាដែលជាកាលបរិច្ឆេទដើមសម្រាប់ជំនួសឲ្យការប្រណាំងនៅ Sepang

ការរឹតបន្តឹងការចូល និងការដាក់ឱ្យនៅដោយឡែកនៅក្នុងប្រទេសម៉ាឡេស៊ីកំពុងត្រូវបានរឹតបន្តឹង ហើយបច្ចុប្បន្នជនជាតិអង់គ្លេសត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសអាស៊ីអាគ្នេយ៍មួយនេះទេ។

ដោយប្រកាសពីការសម្រេចចិត្តស្ថាប័ន FIM បានមើលឃើញថា ការទន្ទឹងរង់ចាំនឹងវិលត្រឡប់មកកាន់ទីក្រុង Sepang វិញនៅឆ្នាំ២០២២។ ការប្រណាំងត្រូវបានរៀបចំឡើងចុងក្រោយនៅខែវិច្ឆិកា​ ឆ្នាំ២០១៩ ហើយព្រឹត្តិការណ៍ធ្វើតេស្តមួយត្រូវបានរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំ២០២០ មុនពេលជំងឺរាតត្បាតផ្ទុះឡើង។

ប្រទេសម៉ាឡេស៊ីគឺជាការប្រកួតធម្មតានៅក្នុងប្រតិទិនការប្រណាំងម៉ូតូ MotoGP ចាប់តាំងពីឆ្នាំ១៩៩១។ ការប្រកួតដែលនៅសល់នៅក្នុងប្រតិទិន MotoGP ដែលបានកែប្រែមានដូចខាងក្រោម៖

1. ថ្ងៃទី២៩ ខែសីហា៖ នៅ Silverstone ចក្រភពអង់គ្លេស

2. ថ្ងៃទី១៣ ខែកញ្ញា៖ នៅ Aragon ប្រទេសអេស្ប៉ាញ

3. ថ្ងៃទី១៩ ខែកញ្ញា៖ នៅ Misano ប្រទេសអុីតាលី

4. ថ្ងៃទី៣ ខែតុលា៖ នៅ Austinសហរដ្ឋអាមេរិក

5. ថ្ងៃទី២៤ ខែតុលា៖ នៅ Misano ប្រទេសអុីតាលី

6. ថ្ងៃទី៧ ខែវិច្ឆិកា៖ នៅ Portimao ប្រទេសព័រទុយហ្គាល់

7. ថ្ងៃទី១៤ ខែវិច្ឆិកា៖ នៅ​ Valencia ប្រទេសអេស្ប៉ាញ

8. TBC នៅTermas de Rio Hondo ប្រទេសអាហ្សង់ទីន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖