ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចំថ្ងៃសែនក្បាលទឹក! រថយន្តមួយគ្រឿងក្រឡាប់ផ្ទុះឆេះនៅស្រុកពួក ទាំងព្រឹកផ្អើលអ្នកភូមិ !

ចែករំលែក៖

ខេត្តសៀមរាប ៖ មានករណីគ្រោះអគ្គិភ័យមួយបង្កឡើងដោយរថយន្តចំណុះ៣តោន ជាប្រភេទរថយន្តដឹកទំនិញបើកបរពីទិសខាងលិចមកទិសខាងកើតលើកំណាត់ផ្លូវជាតិលេខ៦ដែលពេលបើកមកដល់ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បានក្រឡាប់ឆេះនៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ វេលា៥និង៣០នាទី   

លោកវរសេនីយ៍ឯកឌុត ខុន ស្នងការរងទទួលបន្ទុកការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋានខេត្តសៀមរាប បានឱ្យដឹងថា មូលហេតុនៃការឆេះនេះបណ្តាលមកពីអ្នកបើកបរងងុយដេកទេីបបណ្ដាលឱ្យរថយន្ដបើកខុសផ្លូវហើយទៅបុកគល់ឈេីបណ្ដាលឱ្យផ្ទុះឆេះរថយន្តយ៉ាងសន្ធោសន្ធៅតែម្តង ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកពួកប្រើប្រាស់ទឹកអស់ចំនួន០១ឡានទេីបភ្លេីងរលត់ទៅវិញនៅវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល តែមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ ។

ពិតជាសំណាងល្អផងដែរ ដែលករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ ឆ្ងាយពីលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រសិនបើក្រឡាប់នៅកន្លែងដែលមានប្រជាពលរដ្ឋរស់នៅជួបជុំគ្នាច្រើនឬទីប្រជុំជននោះវិញ អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដ៏ច្រើនកើតឡើងមិនខាន៕

                                    

ដោយ ៖ សិលា


ចែករំលែក៖