ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ចុះបង្រ្កាបករណីកាន់កាប់ និង ប្រើប្រាស់ អាវុធខុសច្បាប់ នៅចំណុចសណ្ឋាគារផាច់ ខៀវ បន្ទប់២០៥ !

ចែករំលែក៖

ខេត្តក្រចេះ ៖ បើយោងតាមរបាយការណ៍នគរបាលបានបញ្ជាក់អោយដឹងថា ,កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានចុះបង្រ្កាបករណីកាន់កាប់ និង ប្រើប្រាស់ អាវុធខុសច្បាប់ នៅចំណុចសណ្ឋាគារផាច់ ខៀវ បន្ទប់២០៥ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានបន្តថា, ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ឈ្មោះ ផៃ ផល្លា អាយុ៣១ឆ្នាំ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល (ជាមុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារចំនួន០២លើក ពាក់ពន្ឋ័ករណីជួញដូរគ្រឿងញៀន)។ ជាមួយគ្នានោះ នគរបាលបានឆែកឆេររកឃើញ អាវុធខ្លី០១ដើម ម៉ាកGlock19 ផលិតនៅUSA លេខAEHX173 ពណ៌ខ្មៅ គ្រាប់ចំនួន១២គ្រាប់, លុយខ្មែរចំនួន១១លានរៀល, ទូរស័ព្ទចំនួន ០២គ្រឿង,និងសម្ភារៈមួយចំនួនទៀត។
-ក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយ សារភាពថា៖ ខ្លួនពិតមានអាវុធខ្លីចំនួន០១ដើម ម៉ាកGlock 19 ដែលខ្លួនបានទិញតាមអនឡាញ កាលពី០២ខែមុន និង បានបាញ់លេង អស់ចំនួន០៣គ្រាប់ផងដែរបច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការ បន្តតាមនីតិវិធី៕

ដោយ៖ សិលា


ចែករំលែក៖