ព័ត៌មានទាន់ហេតុការណ៍៖

បុកគ្នា២កន្លែងផ្សេងគ្នារបួសមនុស្សប្រុសស្រី៥នាក់នៅក្រុងស្វាយរៀងនិងស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ៥នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្រុងស្វាយរៀងនិងស្រុកកំពង់រោទ៍។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាករណីទី១ បានកើតឡើងកាលពី
វេលាម៉ោង៦និង៥២ នាទីថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ១៣ គីឡូម៉ែត្រលេខ៣និង៤ ស្ថិតក្នុងភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង មាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកកលេខ ស្វាយរៀង ១I ២២៩៨ បើកបរដោយឈ្មោះ រស់ សុធី ភេទ ស្រី អាយុ ៣១ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ បាក្រុង ឃុំ ស្វាយចេក ស្រុក រំដួល ខេត្ត ស្វាយរៀង អ្នករួមដំណើរឈ្មោះ យាន​ គន្ធី ភេទ ស្រី អាយុ ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុកពីក្រោយ អ្នកថ្មើរជើងមានឈ្មោះ ទេព ហុំ ភេទ ប្រុស អាយុ ៨៧ ឆ្នាំ មុខរបរ  នៅផ្ទះ រស់នៅភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ  ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ដើរពីត្បូងទៅជើង  យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី២២ខែសីហាឆ្នាំ២០២១ នៅនៅត្រង់ចំណុចភូមិត្រពាំងកំពឹសឃុំខ្សែ ស្រុកកំពង់រោទ៍ មានម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥សេរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ១CX៦៩៧០បើកបរដោយឈ្មោះឡឹក ស៊ិន ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិត្រពាំងកំពឹសឃុំខ្សែត្រ ស្រុកកំពង់រោទ៏ហើយបានបើកភ្លើងស៊ីញ៉ូបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ពណ៌ខ្មៅសេរីឆ្នាំ ២០១៥ពាក់ស្លាកលេខស្វាយរៀង១B៧៤៧៣ទិសដៅពីលិចមកកើត បើកបរដោយឈ្មោះលឹមសឿន  ភេទប្រុសអាយុ១៨ឆ្នាំទីលំនៅភូមិស្វាយឃុំសំឡីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ចាប់ហ្វ្រាំងមិនទាន់ក៏បុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសទាំងសងខាងត្រូវបានសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះនិងធ្វើការវាស់វែងអូសយកវត្ថុតាងម៉ូតូទាំង២គ្រឿងយករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលខ្សែត្រដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖