ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ១០០គ្រួសារ នៅតំបន់បិទខ្ទប់ក្នុងស្រុកព្រៃកប្បាស

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ​ រួមដំណេីរដោយ​ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត​ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត​ លោក​ ញ៉ែម​ ស្រស់​ អភិបាលស្រុកព្រៃកប្បាស​ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ​ បានអញ្ជេីញចុះសួរសុខទុក្ខ​ និងនាំយកអំណោយប្រគល់បងប្អូនប្រជាពលរដ្ឋ ១០០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់​ ភូមិគោកអង្គង់​ ឃុំពោធ៍រំចាក​ ស្រុកព្រៃកប្បាស។

លោក អ៊ូច ភា អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថាបើទោះបីជា បងប្អូនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ សូមបងប្អូនទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បី ចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏ដ៏កាចសាហាវនេះ ខណៈដែល នាបច្ចុប្បន្ន វីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជា បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោក គួរឲ្យព្រួយបារម្ភ ផងដែរ។

ក្នុង​អំណោយដែលលោកអភិបាលខេត្ត នាំយយកមកផ្ដល់ជូន ក្នុង០១គ្រួសារ​ៗទទួលបាន​៖ អង្ករ​ ២០គីឡូក្រាម,​ មី​ ០១កេស ,ត្រីខ​ ០១យួរ​ ,ទឹកត្រី០១យួរ​ ,សាប៊ូ​ ០១ដុំ​ និងម៉ាស់​ ១០បន្ទះ​៕

ដោយ៖ សហការី


ចែករំលែក៖