ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ប្រគល់ជូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន និងប្រជាការពារសង្កាត់ទាំង០៥

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន និងប្រជាការពារសង្កាត់ទាំង ០៥ សរុប ១៨៥នាក់ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន។ដោយអំណោយសម្រាប់ចែកជូន ក្នុងម្នាក់ៗទទួលបាន៖
– មី ០១កេសតូច
– ត្រីខ ០១យួរ
– ទឹកដោះគោខាប់ ០៤កំប៉ុង
– ថ្នាំ និងច្រាសដុសធ្មេញ ០១ឈុត
– សាប៊ូលុច ០១ដុំ
– ថវិកា ២០.០០០រៀល៕

ដោយ៖ ជីណា


ចែករំលែក៖