ព័ត៌មានទាន់ហេតុការណ៍៖

ធ្វេសប្រហែស​ម្លេះ!! ដុតខ្សែភ្លើងយកស្ពាន់បង្កជាអគ្គិភ័យឆេះផ្ទះអស់៥ខ្នងស្មេីរនឹង១២គ្រួសារនៅក្បែរវត្តទួលសង្កែ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីគ្រោះអគ្គីភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នង​ស្មេីរនឹង១២គ្រួសារ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​  និងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១៩​ និង៣០នាទីយប់ថ្ងៃចន្ទ១៥កើត ខែស្រាពណ៍ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១​ ស្ថិតនៅផ្លូវរថភ្លើង​ ក្រុម៣​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ផ្ទះឈ្មោះ​ ​មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆាំ្ន ។ រីឯអ្នកជួលឈ្មោះចាន់ សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំ ​មុខរបរ រើសអេតចាយ ។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុគេឃេីញបុរសម្នាក់ជាអ្នកជួលផ្ទះបានដុតភ្លេីងដេីម្បីយកស្ពាន់លក់​ ។ ក្រោយមកស្រាប់តែមានអណ្ដាតភ្លេីងឆាបឆេះពីផ្ទះមួយទៅផ្ទះមួយ​ និងមានការស្រែកឆោឡោឲ្យជួយអន្តរាគមន៍បាញ់ទឹកពន្លត់​ ដោយអ្នកខ្លះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយយករថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ផងដែរ​ ។ 

    ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ អាជ្ញាធរមូលដ្ឋាន​ និងមន្ត្រីជំនាញបានចេញរថយន្តការិយាល័យបង្កា​រនិងសង្គ្រោះអគ្គិភ័យ​មានចំនួន ១៥គ្រឿង​ និងបានប្រេីប្រាស់ទឹកអស់​ ១៥ ឡាន​ ស្មើរ​នឹង​ ៦០ ម៉ែត្រគូប  ដោយពន្លត់ចប់​ នៅម៉ោង​ ២០:០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ។ 

    ជាមួយគ្នានោះ​ សមត្ថកិច្ចបានបញ្ជាក់ដែរថា​ មូលហេតុដែលបង្កឲ្យមានអគ្គិភ័យកេីតឡេីងគឺ​ មានមនុស្សដុតខ្សែភ្លើងយកស្ពាន់ទេីបបង្កជាអគ្គិភ័យ ។​ ដោយប្រភេទផ្ទះឈើប្រក់សង្ក័សី(ទំហំ ៥ម៉ែត្រ× ៦ម៉ែត្រ) ហេីយការខូចខាតសម្ភារៈប្រើប្រាស់អស់ទាំងស្រុង​  នៃចំនួន៥ខ្នងផ្ទះស្មើរនឹង១២គ្រួសារ​ ។តែក្នុងករណីនេះមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖