ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៣៧នាក់ ស្រី ២៣នាក់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៣៧នាក់ ស្រី ២៣នាក់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៣៧នាក់ ស្រី ២៣នាក់ (ដែលជាអាជីវករ, កសិករ និងបុគ្គលិកភោជនីយដ្ឋាន) រួមមាន៖

-ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឬ ចំនួន ៣៧នាក់ ស្រី ២៣នាក់ មានរាយនាមដូចខាងក្រោមតាមតារាង,

អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ- ១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។

បញ្ជាក់ ៖

-អ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៣៧នាក់ ស្រី ២៣នាក់ សរុប ២,៦៧៤ នាក់ ស្រី ១,៦៥៤នាក់

-ជាសះស្បើយថ្មីចំនួន ១២នាក់ ស្រី ៥នាក់ សរុប ២,១៧២នាក់ ស្រី ១,៣៦៤នាក់

-ស្លាប់ថ្មី (គ្មាន) សរុបចំនួន ៧៣នាក់ ស្រី ៤៤នាក់

-កំពុងសម្រាកព្យាបាលចំនួន ៤២៩នាក់ ស្រី ២៤៦នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សិលា


ចែករំលែក៖