ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ គារវកិច្ចគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ,សម្តេចក្រឡាហោម ស ខេង , និង លោក ឃួង ស្រេង

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសរសេរសារបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា,  ខ្ញុំបាទ សុខ ពេញវុធ សូមសម្តែងគារវកិច្ចគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់ និង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាទីគោរព ដែល សម្តេចទាំងទ្វេ និង លោក អភិបាល បានផ្តល់សេចក្តីទុកចិត្តដល់ខ្ញុំបាទ ឲ្យបន្ត តួនាទីជា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដើម្បីបានចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត មានតែកិច្ចអភិវឌ្ឍន៍ឥតឈប់ឈរ និងនិរន្តរភាព សន្តិភាពពេញលេញ ។

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តថា, ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមប្តេជ្ញាចិត្តខ្ពស់ ក្នុងបុព្វហេតុមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់ សម្តេច ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព អស់ពីបេះដូង ក្នុងស្មារតីសន្តិភាព និង អភិវឌ្ឍន៍ជានិរន្តរ៍ ។

សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបត្រី ចៅប្រុសចៅស្រីជាទីគោរពស្រលាញ់ និង គោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូម សម្តេច ឯកឧត្តម ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖