ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខេត្តសៀមរាប បានអញ្ជើញនាំយក ទេយ្យទានមួយចំនួនប្រគេនជូនវត្តរាជបូណ៌ និងបានស្តាប់នូវសង្ឃដីការបស់ព្រះមហាវិមលធម្ម អំពីសាសនា !

ចែករំលែក៖

ខេត្តសៀមរាប៖ បន្ទាប់ពីបានសុំការអនុញាតពី ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ នៅ ថ្ងៃព្រហស្បតិ៍​ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញនាំយក ទេយ្យទានមួយចំនួនប្រគេនជូនវត្តរាជបូណ៌ និងបានស្តាប់នូវសង្ឃដីការបស់ព្រះមហាវិមលធម្ម អំពីសាសនា អំពីការត្រាសដឹង អំពីទុក្ខលំបាករបស់ប្រជារាស្ត្រ និងវិស័យព្រះពុទ្ធសាសនា។

ធ្វើអោយមានភាពស្ងប់ស្ងាត់ ទាំងកាយនិងចិត្ត ធ្វើអោយនឹកដល់អ្នកមានគុណ និងអ្នកដែលគោរពស្រឡាញ់ក្នុងឆាកជីវិតឯកជន និងនយោបាយ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា, សង្ឃដីការបស់ព្រះមហាវិមលធម្ម ជាគន្លឹះដ៏សំខាន់ និងមានអត្ថន័យ ដើម្បីស្វែងយល់ និងបំពេញបន្ថែមអ្វីដែលខ្វះខាត។ 

លោកបន្តថា, ខ្ញុំបាទសូមក្រាបថ្វាយបង្គំ អរព្រះគុណចំពោះចំណេះដឹង  សីលធម៌ និងវិស័យពុទ្ធចក្រ ដល់កុណាខ្ញុំបាទ ។  ជាមួយគ្នានេះក៏សូមអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ និងបងប្អូនប្រជាពលរដ្ឋចូលរួមធ្វើបុណ្យ ធ្វើទានដល់វត្តខ្សត់ៗនៅឆ្ងាយដាច់ស្រយាល ក្នុងអំឡុងពេលនៃការរីករាលដាលកូវីដ១៩នេះ ដោយកុំភ្លេចនូវការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាល ។ 

សូមក្រាប​ថ្វាយព្រះពរជូន ព្រះមហាវិមលធម្ម សូមមានកម្លាំងកាយមាំមួន សុខភាពបរិបូរណ៍ ជៀសផុតពីជំងឺទាំងពួន ជាពិសេសជៀសឆ្ងាយពីកូវីដ១៩ ។ 

លោកបានក្រើនរំលឹកថា, ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក 

-៣ការពារ ៖ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល

-៣កុំ ៖ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖