ខេត្តស្វាយរៀង៖ គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាត្បាតជាសកលនៃជំងឺកូវីដ-១៩ បានអនុវត្តសកម្មភាពរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតដល់២៨ ខែសីហា ឆ្នាំ២០២១នេះ មន្រ្តីប្រតិបត្តិសាខា សហការជាមួយក្រុមកាកបាទក្រហមឃុំកំពង់ចំឡង និងសង្កាត់ស្វាយតឿ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ ចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការ ៣ការពារ ៣កុំ ២ចូលរួម និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល។
គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាត្បាតជាសកលនៃជំងឺកូវីដ-១៩នេះដែរ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) និងបញ្ជ្រាបការផ្សព្វផ្សាយនូវអនុក្រឹត្យថ្មីស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដល់ប្រជាពលរដ្ឋដើម្បីបង្កើនការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយអត្រាស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងការផាកពិន័យរបស់មន្ត្រីនគរបាលចរាចរណ៍ ក្រោមការឧបត្ថម្ភគាំទ្រដោយសាខា។
ចំពោះការផ្សព្វផ្សាយដោយឧបករណ៍បំពងសម្លេងតាមម៉ូតូ និងតាមខ្នងផ្ទះក្នុងសហគមន៍របស់ប្រជាពលរដ្ឋរស់នៅចំនួន ២ ឃុំ-សង្កាត់ ១០ ភូមិ គឺឃុំកំពង់ចំឡង ៣ ភូមិ និងសង្កាត់ស្វាយតឿ ៧ ភូមិ ក្នុងស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង ។
ក្នុងឱកាសនោះផងដែរ ក្រុមការងារបានចុះជួបជាមួយប្រជាពលរដ្ឋជាក្រុមតូច(តិចជាង ១០ នាក់ ក្នុង១ក្រុម) រយៈពេល ៥ ថ្ងៃ មានអ្នកចូលរួមសរុប ១៨១ នាក់ ស្រ្តី ១២០ នាក់ (ជនពិការ ២ នាក់) ។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។ ក្រុមការងារក៏បានចែកម៉ាស សាប៊ូដុំ ខិតប័ណ្ណផ្សព្វផ្សាយ ដល់អ្នកចូលរួមផងដែរ៕
ដោយ៖សហការី