ព័ត៌មានទាន់ហេតុការណ៍៖

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Faccbook) មានគណនីឈ្មោះ I-Quinn HealthyyGlon, -2-High Quality Au, 3-Beauty Bliss Store, 4-Glowing healthy កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ម៉ាក Swisse មួយចំនួន និងផលិតផលបំប៉នសុខភាពមួយចំនួនទៀត ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិត ត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវ ឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជា ណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញ ផលិតផលឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេច ខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណឱសថ ២-ផ្នែកខាង ក្រោមមានលេខបញ្ជិកាដូចមានតំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវឈប់ជឿការផ្សព្វផ្សាយផលិតផល បំប៉នសុខភាពម៉ាក Swisse គ្មានលេខបញ្ចិកា និងផលិតផលគ្មានលេខបញ្ញិកាផ្សេងៗទៀត ដែលកំពុងផ្សព្វផ្សាយលក់តាម គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងត្រូវបញ្ឈប់ប្រើប្រាស់ផលិតផលខាងលើជាបន្តទៀត។ ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូលចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផល ម៉ាក Swisse និងផលិតផលបំប៉នសុខភាពផ្សេងៗទៀត ដែលគ្មានលេខបញ្ជិកានេះជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធ ទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាពម៉ាក Swisseនិងផលិតផលផ្សេងៗ ទៀតដែលគ្មានលេខបញ្ជិកាទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលបំប៉នសុខភាព ម៉ាក់ Swisse និងផលិតផលផ្សេងៗទៀតដែលគ្មានលេខបញ្ជិកាខាងលើនេះសូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវ ការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខ ទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧៦០៦ ៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦.៧៦០៕

ដោយ ៖ សិលា


ចែករំលែក៖