ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិតសាស្ត្រាចារ្យវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានអញ្ចេីញចុះពិនិត្យស្វែងយល់ពីស្ថានភាព​ការងារ និងជួបសំណេះសំណាលជាមួយ​ ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​​ ក្រុមគ្រូពេទ្យ​ របស់មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកែប​ នៅមន្ទីរពេទ្យខេត្ត​កែប !

ចែករំលែក៖

ខេត្តកែប៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១​ នេះ​ លោកបណ្ឌិតសាស្ត្រាចារ្យវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ អមដអមដំណើរជាមួយដោលោក សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​កែប​ បានអញ្ចេីញចុះពិនិត្យស្វែងយល់ពីស្ថានភាព​ការងារ និងជួបសំណេះសំណាលជាមួយ​ ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​​ ក្រុមគ្រូពេទ្យ​ របស់មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកែប​ នៅមន្ទីរពេទ្យខេត្ត​កែប។ 

ក្នុងឱកាសនោះដែរ​ លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ក្នុងខេត្ត​កែប​ និងដំណើរការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជូនដល់ថ្នាក់ដឹកនាំខេត្ត​ ព្រះសង្ឃគ្រប់វត្តអារាម មន្ត្រី​រាជការ​ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូអ្នកគ្រូ​ ក្រុមគ្រូពេទ្យ​ បងប្អូនប្រជាពលរដ្ឋ​ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ​ ដល់​ ១៨ឆ្នាំ​ ដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសេីរ​ និងភាគរយខ្ពស់ផងដែរ។ បន្ថែមពីនោះ​ លោក រដ្ឋមន្ត្រី​ ក៏បានណែនាំដល់​​ មន្ត្រី​រាជ​ និងក្រុមគ្រូពេទ្យ​ ដែលទទួលបន្ទុកព្យាបាលអ្នកជំងឺកូវីដ-១៩ និងជំងឺទូទៅផ្សេងៗ សូមបន្តយកចិត្តទុកដាក់​ និងបន្តអនុវត្តវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួន ទើបអាចជៀសវាងការឆ្លងជំងឺកូវីដ-១៩ និងត្រូវពង្រឹងតួនាទីភារកិច្ច ប្រកបដោយ ក្រមសីលធម៌​ វិជ្ជាជីវ: ដេីម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងជឿជាក់លើ ប្រព័ន្ធសុខាភិបាលរបស់យើង។ ក្រៅពីនេះក៏ត្រូវព្យាយាមអប់រំ ទូន្មានដល់គ្រប់អ្នកជំងឺទូទៅ អោយរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ អនុវត្តវិធានការ​ ៣ការពារ ៣កុំ​ ដើម្បីរួមគ្នាទប់ស្តាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕

ដោយ ៖ សិលា


ចែករំលែក៖