ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលបានចាក់ វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២ រួចរាល់

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូនសាធារណជន ទាំងអស់ឱ្យបានជ្រាបថា (គ.វ.ក-១៩) និងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដោយប្រើប្រាស់វ៉ាក់សាំង

អាស្ត្រាហ្សេនីកា ជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិកស្ថានទូតនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋរួមទាំងជនវ័យចាស់ ដែលបានចាក់វ៉ាក់សាំងកូវីសែល (Covishield) ដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២រួចរាល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៦ ខែកញ្ញ ឆ្នាំ២០២១ ដូចខាងក្រោម៖

ក. ការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ ជូនដល់មន្ដ្រីរាជការថ្នាក់ជាតិ៖

ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ជាតិ មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិកស្ថានទូតនានា មន្ត្រី និងបុគ្គលិក អង្គការជាតិ និងអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងកូរសែលដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូស មូលដ្ឋាន សូមអញ្ជើញទៅចាក់វ៉ាក់សាំង(អាស្ត្រាហ្សេនីកា)ដូសជំរុញ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំង កាលបរិច្ឆេទ និង ពេលវេលាដូចខាងក្រោម៖

១មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង៖

→ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋសភា និងឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ហើយបានចាក់ វ៉ាក់សាំង កូវីសែលដូសទី១ និងដូសទី២រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន សូមអញ្ជើញ ទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ នៅមន្ទីរពេទ្យកាល់ម៉ែត។

ចំពោះឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់ វ៉ាក់សាំងដូសមូលដ្ឋាន សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅមន្ទីរពេទ្យព្រះអង្គឌួង។ ការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ ជូនដល់ក្រុមគោលដៅខាងលើ នឹងត្រូវរៀបចំតាមពេលវេលា និងកាលបរិច្ឆេទ ៕

ដោយ ៖ សិលា


ចែករំលែក៖