ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា, នាថ្ងៃទី៣០ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងសារលិខិតបើកចំហរបស់លោក Christopher Ford អតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកដែលបង្ហាញពីដំណើរការនៃការប្រឌិតរឿង“បែកធ្លាយចេញពីមន្ទីរពិសោធន៍”ដោយក្រុមមនុស្សមួយចំនួនតូចក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោក Wang Wenbin បានលើកឡើងថា សារលិខិតបើកចំហដែលចេញដោយលោក Christopher Ford គឺជាភស្តុតាងដ៏សំខាន់មួយទៀតដែលអ្នកនយោបាយអាមេរិកមួយចំនួនបានបោះបង់វិទ្យាសាស្ត្រ ប្រឌិតរឿងកុហក និងលាបពណ៌លើប្រទេសចិនអំពីបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩។
លោក Wang Wenbin បានសង្កត់ធ្ងន់ថា យោងតាមសារលិខិតបើកចំហលោក Christopher Ford នៅខែមិថុនាឆ្នាំ២០២១នេះបង្ហាញថា ចាប់ពីខែធ្នូឆ្នាំ២០២០រហូតដល់ដើមខែមករាឆ្នាំ២០២១ ក្រោមការណែនាំរបស់លោកMike Pompeoអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកMiles Maochun Yuក្នុងការិយាល័យផែនការគោលនយោបាយនៃក្រសួងការបរទេសអាមេរិកបានណែនាំបែងចែកការងារដល់លោកThomas DiNannoជំនួយការរដ្ឋមន្រ្តីការបរទេសក្នុងស្ថាប័នគ្រប់គ្រងត្រួតពិនិត្យស្របច្បាប់អាវុធយោធា(AVC)និងលោកទីប្រឹក្សាDavid Asherដោយឆ្លងកាត់ការវាយតម្លៃរបស់អ្នកជំនាញវិទ្យាសាស្ត្រជីវសាស្រ្តនិងអាវុធជីវគីមី បន្តផ្សព្វផ្សាយដល់បណ្ដាផ្នែកក្រសួងការបរទេសអាមេរិកអំពីពាក្យសម្តីប្រឌិតមិនពិតជាច្រើនដូចជា“ប្រភេទជំងឺវីរុសកូវីដ-១៩គឺជាអាវុធជីវសាស្រ្តដែលបញ្ចេញជាចេតនាដោយរដ្ឋាភិបាលចិន”ជាដើម។ ក្រោយពីលោក Christopher Ford បានផ្ញើអ៊ីមែលជាច្រើនដងរំលឹកពួកគេទាំងពីរត្រូវរៀបចំបង្កើតការវាយតម្លៃដោយយកចិត្តទុកដាក់ពីអ្នកវិទ្យាសាស្ត្រមក AVCក៏បានរៀបចំកិច្ចប្រជុំអ្នកជំនាញក្នុងខែមករាឆ្នាំ២០២១នេះ។ អ្នកជំនាញដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើបានបង្ហាញពីចំណុចខុសឆ្គងសំខាន់ៗមាននៅក្នុងឯកសារពាក់ព័ន្ធ។ បន្ទាប់មកលោក Christopher Ford បានផ្ញើអ៊ីមែលរាយការណ៍ពីស្ថានភាពកិច្ចប្រជុំទៅកាន់មន្រ្តីជាន់ខ្ពស់ក្នុងក្រសួងការបរទេសជាច្រើនរូប បានបង្ហាញអំពីបញ្ហាចម្បងបំផុតនៃការវិនិច្ឆ័យរបស់AVC។ យោងតាមការវិនិច្ឆ័យរបស់លោកChristopher Ford មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកអាចមកពីរឿងនេះមិនបានលើកឡើងពី“អាវុធជីវសាស្ត្រ”នៅក្នុង“សេចក្តីថ្លែងការណ៍៖សកម្មភាពមន្ទីរពិសោធន៍ជំងឺវីរុសក្នុងទីក្រុងវូហាន” ហើយក៏បែរជាលើកឡើងដោយការប៉ាន់ស្មានមិនច្បាស់ថា“ជំងឺវីរុសកូវីដ-១៩អាចមានប្រភពចេញពីការបែកធ្លាយនៅមន្ទីរពិសោធន៍ដោយចៃដន្យ”ទៅវិញ។
លោក Wang Wenbin មានប្រសាសន៍ថា នេះបានឱ្យដឹងយ៉ាងច្បាស់ថា អ្នកនយោបាយអាមេរិកខ្លះមិនខ្វល់ខ្វាយពីភស្តុតាងវិទ្យាសាស្រ្តនិងមូលដ្ឋានគ្រិះនៃការពិតទេ យកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើជាឈ្នាន់នយោបាយ។ គោលបំណងរបស់ពួកគេគឺខិតខំរិះរកមធ្យោបាយជះទឹកកខ្វក់មកលើចិន។ ប្រធានបទ“អាវុធជីវសាស្ត្រ”មិនអាចដំណើរការបាន ក៏ដកថយប្រែជាប្រធានបទ“បែកធ្លាយចេញពីមន្ទីរពិសោធន៍”ទៅវិញ។
វិធីសាស្រ្តដែលគ្មានមូលដ្ឋាននេះ ត្រូវបានគេឯងឃើញកាន់តែច្រើនឡើងៗ និងទទួលរងការប្រឆាំងកាន់តែច្រើនឡើងៗពីសហគមន៍អន្តរជាតិ៕
中方回应美方一些政客想尽办法向中国泼脏水
8月30日,中国外交部发言人汪文斌回应了美国务院前助理国务卿克里斯托弗•福特发表公开信揭露美国务院内一小撮人炮制“实验室泄漏论”的过程。汪文斌表示,美国务院前助理国务卿福特发表的这份公开信,是美方一些政客在溯源问题上背弃科学、炮制谎言、对华污蔑抹黑的又一有力证明。
汪文斌强调,根据福特今年6月发表的这封公开信,2020年12月至2021年1月初,在美国前国务卿蓬佩奥授意下,美国务院政策规划办公室余茂春指使分管美国务院军备控制、核查和合规局(AVC)的助理国务卿帮办托马斯•迪南诺和顾问大卫•阿舍绕过生物科学和生化武器专家评估,持续向美国务院各部门宣扬“新冠病毒系中国政府故意释放的生物武器”等不实论断。在福特数次发邮件提醒两人必须组织科学家进行认真评估后,AVC于今年1月召开专家会议。参会专家在会议现场指出了相关文件的关键错误。福特随后给多名国务院高级官员发邮件通报会议情况,指出AVC有关论断存在重大问题。据福特推断,美国务院高层可能因此在今年1月15日发表的“情况说明:武汉病毒研究所活动”中没有提及“生物武器论”,转而提出“新冠病毒可能源自实验室意外泄漏”的猜测性说法。
汪文斌说,由此可见,美方一些政客全然不顾科学依据和事实基础,完全将病毒溯源搞成了政治操弄。他们的真实目的,就是要想尽办法向中国泼脏水。“生物武器论”行不通,就退而求其次改成“实验室泄漏论”,这种毫无底线的做法已经被越来越多的有识之士看清,也必将遭到国际社会越来越强烈的反对。៕
ដោយ៖ សុខ ខេមរា