ព័ត៌មានទាន់ហេតុការណ៍៖

Ashleigh Barty, Petra Kvitova និង Iga Swiatek ឈានដល់ជុំទីបី

ចែករំលែក៖

កីឡាការិនីវាយតឺន្នីសលំដាប់ទី១ពិភពលោក Ashleigh Barty ឈានដល់ការប្រកួតជុំទី៣នៃព្រឹត្តិការណ៍ US Open បន្ទាប់ពីទទួលជ័យជម្នះលើកីឡាការិនីដាណឺម៉ាក Clara Tauson

កីឡាការិនី Ashleigh Barty សញ្ជាតិអូស្រ្តាលីត្រូវការ៣ពិន្ទុក្នុងការប្រកួតមុននឹងឈ្នះ ៦-១ ៧-៥ នៅលើកីឡដ្ឋាន Arthur Ashe ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួត Grand Slam លើកទី៥០របស់នាង។ Barty នឹងត្រូវជួបជាមួយកីឡាការិនីអាមេរិក Shelby Rogers ក្នុងទឹកទី៣ ។

ទន្ទឹមនឹងនេះដែរម្ចាស់ជើងឯកពានរង្វាន់ Grand Slam ៣សម័យសញ្ជាតិអាល្លឺម៉ង់ Angelique Kerber បានឈ្នះក្នុងលទ្ធផល ៦-៣ ៦-២ ទល់នឹងកីឡាការិនីអ៊ុយក្រែន Anhelina Kalinina ដើម្បីរៀបចំការប្រកួតជុំទី៣គួរឱ្យចាប់អារម្មណ៍ជាមួយម្ចាស់ជើងឯកអាមេរិកឆ្នាំ២០១៧កីឡាការិនី Sloane Stephens

ការប្រកួតនេះដើមឡើយនឹងត្រូវលេងនៅថ្ងៃពុធ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់ខ្លាំងនាំឱ្យការប្រកួតត្រូវបានពន្យារពេល។ អាកាសធាតុនៅទីក្រុងញូវយ៉កមានភាពល្អប្រសើរជាងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់មកលើកីឡដ្ឋាន Louis Armstrong ទោះបីជាកីឡដ្ឋាននេះមានដំបូលដែលអាចប្រកួតបានក៏ដោយ។

លទ្ធផលផ្សេងទៀតគឺកីឡាការិនីទី៦របស់កាណាដា Bianca Andreescuបានប្រកួតជាមួយកីឡាការិនីអាមេរិក Lauren Davis នៅលើកីឡដ្ឋាន Louis Armstrong ហើយនាងបានយកឈ្នះក្នុងលទ្ធផល ៦-៤ ៦-៤។ ម្ចាស់ជើងឯក US Open ឆ្នាំ២០១៩នឹងប្រកួតជាមួយបែលហ្ស៊ិកលេខ១០៤ពិភពលោក Greet Minnen នៅជុំទី ៣ ។

កីឡាការិនីលេខ៧របស់ប៉ូឡូញ Iga Swiatek បានផ្តួលកីឡាការិនីបារាំង Fiona Ferro ក្នុងលទ្ធផល៣-៦ ៧-៦ (៧-៣) ៦-០។ កីឡាការិនីរូបនេះបានធ្វើឲ្យមានកំហុស៣៥ដង ប៉ុន្តែបានឈ្នះ៦ពិន្ទុក្នុងចំណោម១២ពិន្ទុរបស់នាងនៅពេលដែលនាងប្រកួតដើម្បីទទួលបានជ័យជំនះ ។

ចំណែកកីឡាការិនី Swiatek ដែលជាម្ចាស់ជើងឯក French Open ឆ្នាំ២០២០ នឹងត្រូវជួបជាមួយកីឡាការិនីវ័យ២៨ឆ្នាំ Anett Kontaveit ក្នុងជុំទី៣ ។ នៅក្នុងការប្រកួតផ្សេងទៀតកីឡាការិនីឆេក Petra Kvitova បានយកឈ្នះកីឡាការិនីរួមជាតិ Kristyna Pliskova ក្នុងលទ្ធផល ៧-៦ (៧-៤) ៦-២ ។

ម្ចាស់ជើងឯកពានរង្វាន់ Wimbledon ពីរសម័យកាល Kvitova នឹងប្រកួតជាមួយកីឡាការិនីលេខ១៧ Maria Sakkari នៅជុំទី៣ បន្ទាប់ពីយកឈ្នះកីឡាការិនីឆេក Katerina Siniakova ក្នុងលទ្ធផល ៦-៤ ៦-២ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖