ព័ត៌មានទាន់ហេតុការណ៍៖

ឃេីញគេឈប់ម៉ូតូអត់ដកសោលោតឡើងបញ្ឆេះជិះចេញទៅ…តែម្ចាស់ឃេីញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

 ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូមកតថ្លៃបិទស្កុត ហើយខណៈកំពុងនិយាយតថ្លៃគ្នានោះគាត់មិនបានដកសោចេញនោះទេ។រំពេចនោះស្រាប់តែមានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពឡេីងជិះម៉ូតូបញ្ឆេះចេញទៅ តែម្ចាស់ម៉ូតូឃេីញទាន់ក៏ស្រែកឆោឡោផ្អេីលដល់អ្នកជិតខាងដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ ថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារកាណាស៊ីធី​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

   ជនសង្ស័យឈ្មោះប៉ែន​ ស្រស់​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុនរបរនិងទីស្នាក់នៅមិនពិតប្រាកដ។ 

   ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកLet’s មកឈប់នៅមុខហាងបិទស្កុតម៉ូតូមួយកន្លែង​ ហេីយគាត់បានចុះពីលេីម៉ូតូដោយមិនបានដកសោចេញនោះទេ រួចបានទៅនិយាយតថ្លៃដេីម្បីបិទស្កុតម៉ូតូ។ បន្ទាប់មកស្រាប់តែលេចមុខជនសង្ស័យម្នាក់ដេីរមកឡេីងជិះម៉ូតូនោះ រួចបានបញ្ឆេះបើកចេញទៅ ប៉ុន្តែម្ចាស់ឃេីញទាន់ក៏ស្រែកឆោឡោឡេីងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញចាប់បានមកវិញ ហើយក៏រាយការណ៍ទៅសមត្ថកិច្ច។ 

នៅលេីដងខ្លួនជនសង្ស័យសមត្ថកិច្ចរកឃេីញសោសម្រាបកាច់សោ.កម៉ូតូមួយដេីមផងដែរ។ 

   បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការសាកសួរស្តាប់ចម្លេីយនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖