ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមកតថ្លៃបិទស្កុត ហើយខណៈកំពុងនិយាយតថ្លៃគ្នានោះគាត់មិនបានដកសោចេញនោះទេ។រំពេចនោះស្រាប់តែមានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពឡេីងជិះម៉ូតូបញ្ឆេះចេញទៅ តែម្ចាស់ម៉ូតូឃេីញទាន់ក៏ស្រែកឆោឡោផ្អេីលដល់អ្នកជិតខាងដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្សារកាណាស៊ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះប៉ែន ស្រស់ ភេទប្រុសអាយុ១៧ឆ្នាំ មុនរបរនិងទីស្នាក់នៅមិនពិតប្រាកដ។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកLet’s មកឈប់នៅមុខហាងបិទស្កុតម៉ូតូមួយកន្លែង ហេីយគាត់បានចុះពីលេីម៉ូតូដោយមិនបានដកសោចេញនោះទេ រួចបានទៅនិយាយតថ្លៃដេីម្បីបិទស្កុតម៉ូតូ។ បន្ទាប់មកស្រាប់តែលេចមុខជនសង្ស័យម្នាក់ដេីរមកឡេីងជិះម៉ូតូនោះ រួចបានបញ្ឆេះបើកចេញទៅ ប៉ុន្តែម្ចាស់ឃេីញទាន់ក៏ស្រែកឆោឡោឡេីងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញចាប់បានមកវិញ ហើយក៏រាយការណ៍ទៅសមត្ថកិច្ច។
នៅលេីដងខ្លួនជនសង្ស័យសមត្ថកិច្ចរកឃេីញសោសម្រាបកាច់សោ.កម៉ូតូមួយដេីមផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការសាកសួរស្តាប់ចម្លេីយនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ