ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី និង លោក សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ លោក អ៊ូច សំអឿន ប្រធានក្រុមប្រឹក្សាក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី និង លោក សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ លោក អ៊ូច សំអឿន ប្រធានក្រុមប្រឹក្សាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្នុងជន្មាយុ ៧២ ឆ្នាំ។ ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ លោកអ្នកតំណាងរាស្រ្តសូមសម្តែងនូវក្តីស្រណោះ អាឡោះអាល័យជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុក ជីតា និងធនធានដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីបម្រើជាតិ មាតុភូមិ។

សូមជម្រាបជូនថា, លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ទោះលោកជាតំណាងរាស្ត្រដែលមានវ័យគ្មានជាងគេ តែលោកមានសមត្ថភាពការងារ ពោរពេញដោយពុទ្ធិ បទពិសោធន៍ ប្រឡូកក្នុងនយោបាយ ដោយលើកតម្កល់ផលប្រយោជន៍ជាតិជាធំ។ 

លោកធ្លាប់ថ្លែងថា, ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ នូវបទយកការណ៍របស់ RFI ជាពិសេសការវិភាគនីមួយៗ។ ខ្ញុំចាត់ទុកថាវាជាមេរៀនបន្ថែមសម្រាប់ខ្ញុំក្នុងនាមជាអ្នកនយោបាយដែលត្រៀមទទួលមតិ និងគំនិតដែលអាចបង្កើនការយល់ដឹងរបស់ខ្ញុំ ដូចដែលពុកតែងតែអប់រំណែនាំ ជាពិសេសគំនិតដែលអោយរូបខ្ញុំបានយល់ច្បាស់ថាអ្វីដែលត្រូវការសម្រាប់ការធ្វើនយោបាយក្នុងក្របខ័ណ្ឌ នយោបាយដែលមានលក្ខណៈសមស្របទៅនឹងបរិបទ real politik (ដែលកត្តាខាងក្នុងជាកត្តាកំណត់ ក្រោមការជះឥទ្ធិពលពីកត្តាខាងក្រៅ) របស់កម្ពុជាក្នុងនាមជាអ្នកនយោបាយមកពីគណបក្សដឹកនាំប្រទេសជាតិ

១) ខ្ញុំឈ្មោះ ហ៊ុន ម៉ានី ជាពលរដ្ឋខ្មែរដែលជឿជាក់  ជ្រើសរើស និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដូចប្រជាពលរដ្ឋរាប់លានអ្នកដែលបានបោះឆ្នោតលើសលប់គាំទ្រCPPគ្រប់ការបោះឆ្នោត។ សំឡេងរបស់ខ្ញុំជាសំឡេងពលរដ្ឋខ្មែរមួយរូប។

២) ខ្ញុំជាអ្នកនយោបាយក្នុងក្របខ័ណ្ឌគណបក្សប្រជាជនកម្ពុជាដែលមានបេសកកម្មបម្រើប្រទេស និងប្រជាជនកម្ពុជា។ បេសកកម្មក្នុងការរំដោះជាតិ ស្វែងរកសន្តិភាព បង្រួបបង្រួមជាតិក្រោមរដ្ឋធម្មនុញតែមួយ អភិវឌ្ឍប្រទេសជាតិគ្រប់ដំណាក់កាលដោយចេញពីបាតដៃទទេ និងការនៅជាមួយប្រជាជនគ្រប់គ្រា និងគ្រប់កាលៈទេសៈជាពិសេសក្នុងគ្រាលំបាកមិនថាគ្រោះមហន្តរាយទឹកជំនន់ ឬក្នុងដំណាក់កាលកូវីដ១៩ គណបក្សប្រជាជននៅជាមួយប្រជាជន និងរួមដោះស្រាយបញ្ហា និងផ្តល់ការផ្គត់ផ្គង់ជូនប្រជាជន។ CPP បានសម្រេចការងាររាប់មិនអស់ ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិ លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស ក្នុងនោះទោះសម្រេចបានច្រើនហើយ ហើយទោះមិនបានល្អឥតខ្ចោះប៉ុន្តែ CPP ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា កន្លងមក នាពេលបច្ចុប្បន្ន និងតទៅអនាគតសម្រាប់កូនខ្មែរគ្រប់ជំនាន់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖