ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​៖​ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«ការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងតំបន់រ៉ាមសារបឹងទន្លេឆ្មារ»

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​​ គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថានសហការជាមួយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តលើកទី១ តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងដោយប្រើប្រាស់កម្មវិធី (Zoom)នៅថ្ងទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី «ការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងតំបន់រ៉ាមសារបឹងទន្លេឆ្មារ»។

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តលើកទី១បានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងទទួលបានការផ្តល់យោបល់លើ៖ ១) សេចក្តីព្រាងលើកទី១ នៃផែនទីកំណត់និងបែងចែកតំបន់គ្រប់គ្រង ២) សេចក្តីព្រាងមាតិការបាយការណ៍នៃការកំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង និង ៣) ទទួលយោបល់ និងអនុសាសន៍បន្ថែម ដើម្បីកែសម្រួលសេចក្តីព្រាងផែនទីកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងមាតិកាសម្រាប់រៀបចំរបាយការណ៍កំណត់បែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធីបតីភាពលោកបណ្ឌិត ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ លោក ចាន់ តារា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និង លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបហើយក៏មានវត្តមានចូលរួមពីតំណាងនាយកដ្ឋានពាក់ព័ន្ធ សមាសភាពក្រុមការងារកំណត់បែងចែកតំបន់គ្រប់គ្រងតំបន់រ៉ាមសារបឹងទន្លេឆ្មារ អង្គការ IUCN អង្គការ BirdLife Cambodia  អាជ្ញាធរភូមិឃុំ និងស្រុក មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងទីប្រឹក្សាគម្រោង  សរុបចំនួន ៤២ នាក់៕

ដោយ​៖សហការី​


ចែករំលែក៖