ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ៖ ចុះពិនិត្យមើលដំណើរការអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នៅបណ្តោយឆ្នេរឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាពនៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពីរដ្ឋបាលខេត្ត​ព្រះសីហនុ​ បា​នឱ្យដឹងថា​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យមើលដំណើរការអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់មួយកន្លែងនៅបណ្តោយឆ្នេរឯករាជ្យជិតពយកំពេញក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាពនៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ។ 

បេី​តាមមន្ត្រីបច្ចេកទេស​ បានឱ្យដឹងថា​ បច្ចុប្បន្នអាងប្រព្រឹត្តិកម្មមួយនេះ បានដំណើរការដោយជោគជ័យហើយ ក្នុងការចម្រោះទឹកកខ្វក់ បម្លែងអោយទៅជាទឹកមិនមានការបំពុលបរិស្ថានមុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្ននេះនៅក្រុងព្រះសីហនុ មានអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ចំនួន២កន្លែងដែលកំពុងដំណើរការ ហើយតាមគម្រោង អាងចម្រោះទឹកកខ្វក់ទី៣ ក៏គ្រោងនឹងរៀបចំឆាប់ៗនេះដែរ ដើម្បីទប់ស្កាត់ទឹកកខ្វក់មិនអោយហូរចូលទៅក្នុងសមុទ្រ ៕

ដោយ​៖សហការី​


ចែករំលែក៖