ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជា​ ពីសី​ នាំយកទេយ្យទានប្រគេនព្រះចៅអធិការវត្តនាគវ័ន ដេីម្បីចាត់ចែងរៀបចំក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានដឹកនាំ លោក លោកស្រី អភិបាលរង នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ អញ្ជើញមកថ្វាយបង្គំ ប្រគេនការសួរសុខទុក្ខ និងសុំពរជ័យ ពីព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះអនុគណខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវ័ន ព្រមទាំង ព្រះមន្ត្រីសង្ឃ គណៈកម្មការ  អាចារ្យក្នុងវត្តនាគវ័ន។ 

ឆ្លៀតក្នុងឱកាសនោះ លោក ជា ពិសី បានបន្តទៅពិនិត្យមើលរោងទូកង និងអញ្ជើញទៅពិនិត្យមើល កុដិលេខ១០ ជាអតីតកុដិដែល សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ធ្លាប់ស្នាក់នៅសិក្សារៀនសូត្រ។ សូមជម្រាបជូនថា វត្តនាគវ័ន គឺជាវត្តមួយដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្លាប់ស្នាក់នៅសិក្សារៀនសូត្រ កាលពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ១៩៧០ ដើម្បីបន្តការសិក្សារៀនសូត្រនៅទីក្រុងភ្នំពេញ ។ 

ជាចុងក្រោយ លោកអភិបាលខណ្ឌ បាននាំមកទេយ្យទានរួមមាន ៖ -អង្ករ២០ ការ៉ុង ស្មើនឹង៥០០គីឡូក្រាម

-ត្រីខកំប៉ុង ៥ យួរ

-ទឹកត្រី ៥ យួរ

-ទឹកស៊ីអ៉ីវ ៥យួរ

-មី ៦ កេស តូច​ និង បច្ច័យចំនួន ៥០០,០០០ រៀល សម្រាប់ប្រគេនដល់ ព្រះចៅអធិការ ចាត់ចែងរៀបចំក្នុងពិធីកាន់បិណ្ឌ និងភ្ជុំ បិណ្ឌ នាពេលខាងមុខនេះ៕

ដោយ​៖សហការី​


ចែករំលែក៖