ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្នួល និងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស១ បានសហការចុះបង្ក្រាបបទល្មេីសនេសាទខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ សូមកុំប្រើប្រាស់ឧបករណ៍ខុសច្បាប់នារដូវពងកូន! កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្នួល និងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស១ បានសហការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ប្រភេទលបស្បៃមុង​ នៅតំបន់ចំនួនពីរ​ ស្ថិតនៅ​ ភូមិ​ឃុំ​ផ្សេងគ្នា​ ខណ:​ឧបករណ៍​បង្ក្រាប​ បានត្រូវកាប់ និងដុតបំផ្លាញចោលនៅហ្នឹងកន្លែង និងលែងកូនត្រីចម្រុះឱ្យ​ចូលបឹងវិញ​ ។ 

កិច្ច​សហការ​បង្ក្រាប​ធ្វើ​ឡើង​នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១​ នៅទីតាំងពីរកន្លែងផ្សេងគ្នា​ ទី១​៖​ នៅចំណុចបឹងត្រឡក ភូមិទួលស្នួល ឃុំទួលស្នួល បង្ក្រាបបានដូច​ជា​ ៖​ លបស្បៃមុង ចំនួន០៨ មាត់ របាំងព្រួលប្រវែង៧៥០ម៉ែត្រ បង្គោលឬស្សី ចំនួន ១៣៦ដើម​ ។ 

ចំពោះ​ ឧបករណ៍ល្មេីសនេសាទ​ខាងលេី​ នេះ​ត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង និងលែងកូនត្រីចម្រុះចំនួន១៩​គីឡូ​ក្រាម​ ។ និងទី២​៖​ ធ្វើ​ឡើង​នៅចំណុចបឹងក្រពើក្អក ភូមិព្រែកក្រូច ឃុំប៉ើស១បង្ក្រាបបាន ៖​ លបស្បៃមុង ចំនួន  ០៥មាត់ របាំងព្រួល ប្រវែង ៣៥០ ម៉ែត្រ។

ចំពោះ​សម្ភារខាងលើត្រូវបានកាប់ និងដុតបំផ្លាញចោលនៅហ្នឹងកន្លែង និងលែងកូនត្រីចម្រុះ០៥គីឡូក្រាម​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖