ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានសំណេរលើផេកផ្លូវការ របស់ខ្លួនថា, វប្បធម៌ជេរប្រមាថនិងលាបពណ៌៖ បានស្តាប់សម្លេងសន្ទនារបស់សម្តេចតេជោចូលប្រជុំzoom ដែលក្រុមប្រឆាំងមិនបានដឹងខ្លួនជាមុន។ អ្វីដែលចាប់អារម្មណ៍នោះគឺមេដឹកនាំក្រុមនេះបានប្រកែកថា ខ្លួនមិនបានបណ្តុះវប្បធម៌ជេរប្រមាថនិងលាបពណ៌នេះទេ គឺថា”ថ្នាក់ក្រោមធ្វេីដោយខ្លួនឯង”! ។
លោកបន្តថា, ដេីម្បីងាយយល់រឿងការដឹកនាំបណ្តុះគំនិតនិងស្មារតីឆន្ទ: ដុតកំហឹង ស្អប់ខ្ពេីម និងវាយប្រហារខាងវោហារ ខ្ញុំសូមលេីកយកឧទាហរណ៍តិចតួចបំផុតដែលបានឃេីញជាក់ស្តែងនៃលទ្ធផលរបស់វាក្នុងសង្គមជាតិនៃយេីងដូចខាងក្រោម៖
- អ្វីដែលគួរចាប់អារម្មណ៍រឿងតូចមួយជាមួយមេខែ្មរក្រហម ប៉ុល ពត! នៅពេលសម្លាប់លោក សុន សេន និងប្រពន្ធ ព្រមទាំងកូនចៅតូចៗទាំងពូជនៅអន្លង់វែងនោះ ប៉ុល ពតបានបកស្រាយថា ថ្នាក់ក្រោមអនុវត្តការសម្លាប់នោះហួសគោលការណ៍! គឺគោលការណ៍បញ្ជាឱ្យសម្លាប់ត្រឹមតែលោក សុន សេននិងប្រពន្ធប៉ុណោះ មិនសម្លាប់ទាំងក្មេងតូចៗឡេីយ! ។
- ងាកមកលោក នួន ជា បងធំទី២នៃរបបខែ្មរក្រហមវិញ ខ្ញុំធ្លាប់បានជួបគាត់នៅផ្ទះរបស់គាត់ក្បែរព្រំដែននៃខេត្តប៉ៃលិនដោយជួបជាមួយអតីត:ឯកអគ្គរដ្ឋទូតជប៉ុន នៅពេលលោកទូតសួរទៅកាន់គាត់អំពីរបបកម្ពុជាប្រជាធិបតេយ្យមានសម្លាប់ប្រជាជនកម្ពុជានោះ គាត់បង្កេីនសំឡេងប្រកែកថា “របបកម្ពុជាប្រជាធិបតេយ្យយេីងខ្ញុំ មិនបានសម្លាប់ប្រជាជនទេ មានតែបង្កេីនចំនួនប្រជាជន សូមមេីលផែនការយុទ្ធសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យផង គឺមានផែនការបង្កេីនចំនួនប្រជាជនឱ្យបាន២៥លាននាក់ត្រឹមឆ្នាំ១៩៨០!”។
- សូមមកមេីលភាពជាក់ស្តែងបច្ចុប្បន្នវិញ ព្រឹតិ្តការណ៍ឆ្នាំ២០១៣ តេីការជេរប្រមាថ ដុតកំហឹងវណ្ណ:រវាងអ្នកមានអ្នកក្រ ភាពអយុតិ្តធម៌ក្នុងសង្គម អំពេីពុករលួយ ភាពស្អប់ខ្ពេីម និងការលាបពណ៌ក្នុងសង្គមខែ្មរមានកំរិតណាដែរ តេីបានបំផ្លិចបំផ្លាញអ្វីខ្លះ? តេីវាបណ្តាលមកពីហេតុអ្វី? រហូតមកដល់ពេលថ្មីៗនេះ តេីអ្នកណាគេជាអ្នកជេរប្រមាថព្រះមហាក្សត្រម្តងហេីយម្តងទៀត តេីគាត់ជានរណា ជាមន្ត្រីថ្នាក់ក្រោមនៃក្រុមប្រឆាំងមែនឬ? ៕
ដោយ៖សុខ ខេមរា