ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសេចក្តីជូន​ព័ត៌មាន​ ស្តីពីពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥

កម្មវត្ថុ៖ ពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ។ យោង៖ ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាសន្និសីទសារព័ត៌មាន ( ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១. នៅវិមានសន្តិភាពនៃទីស្តីការគណរដ្ឋមន្ត្រី។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរ រីឯការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏មានវឌ្ឍន ភាពគួរជាទីមោទន:។ ប៉ុន្តែទោះបីជាបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏មិន ត្រូវភ្លេចខ្លួនក្នុងការបន្តការពារការចម្លងវីរុសកូវីដ-១៩ នោះឡើយ។ ក្នុងពេលថ្មីៗនេះ មានការហក់ឡើង វិញនៅការចម្លងកូវីដ-១៩ នៅតាមខេត្តមួយចំនួន ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ជំរុញបន្ថែមទៀត នូវការបន្តធ្វើយុទ្ធនាការអប់រំសុខភាពក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុស កូវីដ-១៩” ដោយប្រើប្រាស់ខ្លឹមសារ វិធានការ ៣ការពារ និង៣កុំ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ក្រុង រាជធានី-ខេត្តនៅទូទាំងប្រទេស និងបង្កើនការទទួលខុសត្រូវរបស់បុគ្គលលើការថែទាំ សុខភាពផ្ទាល់ខ្លួន និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ ដូច្នេះ ខ្ញុំ សូមក្រើនរំលឹកដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ និងសូមលោក លោកស្រី អភិបាលនៃគណៈ អភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតអនុវត្តយុទ្ធនាការជាតិ “រួមគា្នទទួលខុស ត្រូវទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩- ឲ្យបានខ្ជាប់ខ្ជួន ដូចតទៅ៖ បន្តជំរុញការអប់រំផ្សព្វផ្សាយខ្លឹមសារ នៃយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩“ ដល់បុគ្គល គ្រួសារ សហគមន៍ តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសហគមន៍ ដូចជាការផ្សព្វផ្សាយតាមរយៈការផ្សាយតាមឧឃោសនាសព្ទ ការបិទ តាំង រូបភាពផ្ទាំងធំ ចែកចាយខិតប័ណ្ណ ការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គមដល់ ប្រជាជនទូទៅ។

ជំរុញការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សា គម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែង បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) នៅតែចាំបាច់បំផុត និងត្រូវ អនុវត្តជាប់ជាប្រចាំទោះបីបុគ្គលទាំងអស់បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

ណែនាំ និងចាត់វិធានការអប់រំផ្សព្វផ្សាយ និងតាមដានជាប្រចាំលើការអនុវត្តន៍វិធានការសុខាភិបាល នៅតាមទីតាំងនានា ជាពិសេសទីតាំងដែលមាន ហានិភ័យខ្ពស់ ទីតាំង ៣”ជ” (ទីតាំងមានមនុស្ស ច្រើនជួបជុំ ទីតាំងបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ និងទីតាំងដែលមានមនុស្សនៅជិតៗគ្នា) ដូចជាទីផ្សារ ទីប្រជុំជន ភោជនីយដ្ឋាន ទីកន្លែងលក់អាហារ ផ្សារទំនើប រោងចក្រ ធនាគារ និង កន្លែងប្រកបអាជីវកម្មផ្សេងៗទៀត។

ពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៀត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅពេលជួបជាមួយអតិថិជននៅក្នុងទីតាំងខាងលើ។ ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដល់បុគ្គល ឬអាជីវកម្មណា ដែលមិនគោរពតាមគោល ការណែនាំរបស់ក្រសួងសុខាភិបាល ស្របតាមច្បាប់មានជាធរមាន។

អាស្រ័យហេតុនេះ សូមលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង អស់ បន្តអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់លើការអប់រំប្រជាពលរដ្ឋ ស្របតាមតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ សូម ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទទួលនូវការរាប់អានពីខ្ញុំ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖