ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រៃវែង បានចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣​ ដូសជំរុញ នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែកញ្ញា !

ចែករំលែក៖

ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំបាទ បានចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣​ ដូសជំរុញ នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅរដ្ឋបាលខេត្តលោកបន្តថា, ខ្ញុំបាទ សូមអរគុណរាជរដ្ឋាភិបាល ជាពិសេស សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានខិតខំព្យាយាមស្វែងរកវ៉ាក់សាំងតាមយន្តការមនុស្សធម៌ និងការបញ្ជាទិញបន្ថែមទៀតសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលនេះ។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,៣៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖