ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។

សូមថ្វាយបង្គំ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ជនរួមជាតិជាទីស្នេហា

អង្គការសហប្រជាជាតិបានអនុម័តយកថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ សម្រាប់ពិភពលោក ប្រារព្ធទិវាសន្តិភាពអន្តរជាតិ ដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិសន្តិភាព សំរាប់ប្រជាជន និងបណ្តា ប្រទេសទាំងអស់នៅទូទាំងសកលលោក ។

សម្រាប់ឆ្នាំ២០២១នេះ នៅក្នុងបរិបទដែលពិភពលោក កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត កូវីដ-១៩ ទិវាសន្តិភាពអន្តរជាតិត្រូវបាន រៀបចំក្រោមមូលបទ “ការស្តារពិភពលោកឱ្យមានភាពប្រសើរឡើងវិញប្រកបដោយសមធម៌ និង និរន្តរភាព” ដោយផ្តល់គុណតម្លៃជាចម្បងដល់សន្តិភាព ដែលជាមូលដ្ឋានគ្រិះនៃការខិតខំប្រឹងប្រែង រួមគ្នាស្ដាពិភពលោកឱ្យរួចផុតពីគ្រោះមហន្តរាយបង្កឡើងដោយជំងឺរាតត្បាតនេះ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលរួម ជាមួយសហគមន៍អន្តរជាតិអបអរសាទរប្រារព្ធទិវាសន្តិភាពអន្តរជាតិដ៏មហោឡារិកនេះ ដើម្បី លើកកម្ពស់ការយល់ដឹងជាសាកលអំពីគុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាព និងបង្ហាញពីឆន្ទះ ដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជានៅក្នុងការបន្តកសាង និងថែរក្សាសន្តិភាព ស្ថិរភាពឱ្យបានគង់វង្ស ឋិតស្ថេរ យូរអង្វែង។

ជនរួមជាតិជាទីស្នេហា បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងតំណាក់កាលឆ្លងកាត់ អស់រយៈជាងពីរទសវត្សរ៍ នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នា យល់ច្បាស់ពីតម្លៃនៃសន្តិភាពនិងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ អស់រយៈពេលជិត២៣ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើទឹក ដីមាតុភូមិកម្ពុជា ដោយ “នយោបាយឈ្នះ-ឈ្នះ” របស់ខ្ញុំព្រះករុណាខ្ញុំ បាននាំមកនូវសុខសន្តិភាព ពេញលេញ និងការឯកភាពជាតិទាំងស្រុងពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ រយៈពេលដ៏វិសេសវិសាលថ្លៃថ្លានេះ បានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខិតខំ ប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ អភិវឌ្ឍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ សមស្របតាមពាក្យស្លោក * មានសន្តិភាព មានការអភិវឌ្ឍ ”។ សូមអាននូវសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ  ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ទាំងស្រុងដូចខាងក្រោម៖

ដោយ៖ សុខ ខេមរា


ចែករំលែក៖