ព័ត៌មានទាន់ហេតុការណ៍៖

ប្រុស-ស្រី១២នាក់ នាំគ្នាឡើងផ្ទះសំណាក់ប្រើប្រាស់គ្រឿងញៀនត្រូវបានកំលាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្របួច

ចែករំលែក៖

ខេត្តបាត់ដំបង៖  កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២២៖៤៥នាទីយប់ នៅចំណុចផ្ទះសំណាក់មូនហៅស្ស ភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន១២នាក់ ដែលពួកគេមកពពាក់ពពួនគ្នា ប្រើសារធាតុញៀន ដោយមិនខ្លាចពីជំងឺកូវីដ-១៩ ។ ដោយម្ចាស់ផ្ទះសំណាក់អាចជាអ្នកមានចេតនាផ្តល់ទីតាំងអោយក្រុមយុវជនទាំងនេះ ទៅសេពសារធាតុញៀនដោយបំពានច្បាប់។ 

ក្រុមយុវជនប្រុស-ស្រី១២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងរួមមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

២.ឈ្មោះ រាគ រឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបន្ទប់ជួលភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៣.ឈ្មោះ ថា វ៉ាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់ឈើ ឃុំកំពង់ឈើ ស្រុកកំរៀង ខេត្តបាត់ដំបង ។

៤.ឈ្មោះ ជា លីន ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៥.ឈ្មោះ ភី សុផល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៦.ឈ្មោះ ទីន សាភីគី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៧.ឈ្មោះ នួន លក្ខិណា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៨.ឈ្មោះ ម៉ៅ ឈុនម៉ាល័យ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៩.ឈ្មោះ ឃឹម ពេជ្ររាសី ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិចំការសំរោង១សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

១០.ឈ្មោះ កែវ រ៉ូហ្សា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

១១.ឈ្មោះ វី រក្សា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

១២.ឈ្មោះ ណាង សុខា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជនសង្ស័យ មានជម្ងឺកូវីដ-១៩ បច្ចុប្បន្នត្រូវបានបញ្ជូនទៅព្យាបាលនៅវិទ្យាល័យព្រះមុនីវង្ស) ។

សមត្ថកិច្ចបានបញ្ជាក់ថា, វត្ថុតាងចាប់យកបានរួមមាន ៖

-ថ្នាំញៀនប្រភេទមេកេតាមីន (KETAMIN) ចំនួន ០២ថង់ ទម្ងន់ ១,៣១ក្រាម (ទាំងសំបក)

-ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី (MDMA) ចំនួន ០១ចំហៀង ទម្ងន់ ០,២៣ក្រាម

-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ដោយឡែកជនល្មើស និងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ បន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ សិលា


ចែករំលែក៖