ភ្នំពេញ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានអង្គរក្ស នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ជានិច្ចជាកាល លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលផែន និងលោកប្រធាននាយកដ្ឋានអង្គរក្ស តែងតែយកចិត្តទុកដាក់ក្រើនរំលឹកជាប្រចាំដល់កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្សទាំងអស់ឱ្យអនុវត្តន៍តាមអនុសាន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល” ៣កុំ ៣ការពារ “និងវិធានការសុខាភិបាលដើម្បីការពារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩។
ប្រភពដដែលបន្តថា ជាពិសេសកងកម្លាំងនគរបាលដែលត្រូវមានភារកិច្ចត្រៀមទទួលការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ ដែលតម្រូវឱ្យមានការត្រួតពិនិត្យសុខភាព ធ្វើតេស្តជាប្រចាំ ដើម្បីរក្សាសុខភាពផងនិងដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលផងដែរ៕
ដោយ៖សហការី