លទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយដៃនូវសន្លឹកឆ្នោតចំនួន២,១លានសន្លឹកនៅក្នុងតំបន់ Maricopa រដ្ឋអារីហ៊្សុណា បង្ហាញឱ្យឃើញថា លោកបៃឌិន ទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងមុនទៅទៀត ។
លោក Doug Logan មន្ត្រីទទួលបន្ទុកការស្រាវជ្រាវលទ្ធផលបោះឆ្នោតបាននិយាយទៅកាន់ព្រឹទ្ធសភារដ្ឋអារីហ៊្សុណានៅថ្ងៃទី ២៤ខែកញ្ញា (ពេលវេលានៅអាមេរិក)ថា ប្រធានាធិបតីបៃឌិនទទួលបានជ័យជម្នះលើលោកដូណាល់ ត្រាំនៅក្នុងតំបន់ Maricopa ដែលជាខណ្ឌមានពលរដ្ឋច្រើនបំផុតក្នុងរដ្ឋអារីហ៊្សុណា។
លទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញបង្ហាញឱ្យឃើញថា លោកបៃឌិន ទទួលបានច្រើនជាង ៩៩សន្លឹកក្នុងលទ្ធផលកាលពីឆ្នាំ២០២០ ហើយលោកត្រាំមានតិចជាងសន្លឹកឆ្នោតកាលពីមុន។
នៅក្នុងការប្រកាសរបស់ប្រមុខព្រឹទ្ធសភារដ្ឋអារីហ៊្សុណា លោក Loganបញ្ជាក់ថា លទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញគឺមានការខុសគ្នាតិចតួចតែប៉ុណ្ណោះ។
ការរាប់សន្លឹកឆ្នោតឡើងវិញក្នុងរដ្ឋអារីហ៊្សុណា បានធ្វើឡើងតាមសំណើរបស់គណបក្សសាធារណរដ្ឋ។ ប៉ុន្តែលទ្ធផលរាប់សន្លឹកឆ្នោតឡើងវិញមិនឃើញមានការបន្លំក្នុងការបោះឆ្នោតនោះឡើយ ។
ជាមួយលទ្ធផលទាំងនោះបង្ហាញឱ្យឃើញថា ការចោទប្រកាន់របស់លោកត្រាំ ទៅលើលទ្ធផលបោះឆ្នោត គឺជារឿងមិនពិត ។ តាមលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋអារីហ្ស៊ូណា លោកបៃឌិនទទួលបានជ័យជម្នះ នាំមុខលោកត្រាំដល់ទៅ ១ម៉ឺនសន្លឹក៕
រូបថត៖AZ Central.
ដោយ៖ធីរីណា(រូបថត៖Devi Bones/Shutterstock.)