ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថា ក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦

ចែករំលែក៖

ភ្នំពេញ៖ នៅរាត្រីថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថា ក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦។ 

សុន្ទរកថា , សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង អង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៦ ថ្លែងពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ, ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២១

ឯកឧត្តម ប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ;

ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ; ឯកឧត្តម, លោកជំទាវលោក, លោកស្រី !

ជាបឋម, ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម វ៉ុលកាន បូសគារ (Volkan Bozkir) សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការដឹកនាំការងារនៃអង្គមហាសន្និបាត អង្គការសហប្រជាជាតិលើកទី ៧៥ ។

 ខ្ញុំសូមអបអរសាទរចំពោះ ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ (Abdulla Shahid ដែលបានជាប់ឆ្នោតជាប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើក ទី ៧៦ ។ 

ខ្ញុំក៏មានសេចក្តីសោមនស្ស និងសូមអបអរសាទរចំពោះ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទរ៉ស (Antonio Guterres) ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិទី២ ។

នេះជាលើកទី ០២ (ពីរ) ហើយ ដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិត្រូវបាន រៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយសារជំងឺកូវីដ-១៩ ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើន ឡើងនៃមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ការយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩ និងការខិតខំប្រឹងប្រែងក្នុងការស្ដារកំណើនសេដ្ឋកិច្ច ឡើង វិញ គឺជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក ។ កម្ពុជាបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការចាប់ផ្ដើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ។ យុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ និងមានវឌ្ឍនភាពជាលំដាប់ រួមទាំងការចាក់វ៉ាក់សាំងជូនជនបរទេស និងកុមារ និងយុវវ័យអាយុពី៦ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ ផងដែរ ។ កម្ពុជារំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនបានប្រមាណ ៨០% (ឬស្មើនឹង ១៣ លាននាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់ យ៉ាងយូរត្រឹមខែវិច្ឆិកា ខាងមុខនេះ ។

សូមអាននូវ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងអង្គសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដូចខាងក្រោមទាំង ស្រុង៕


ដោយ ៖ សិលា


ចែករំលែក៖