កីឡាករ Aaron Ramsey នឹងត្រូវត្រឡប់ទៅលេងនៅ Premier League វិញ ប្រសិនបើក្លិប Juventus ត្រៀមសម្រាប់គោលដៅក្នុងការលក់ចេញនៅខែមករាខាងមុខ។
ខ្សែបម្រើសញ្ជាតិវែលវ័យ៣០ឆ្នាំរូបនេះបានពុះពារពេលវេលាប្រកួតនៅអុីតាលី ហើយ Juventus បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុញ្ញាតឱ្យរូបគេផ្លាស់ទៅដោយគ្មានតម្លៃខ្លួនអ្វីឡើយនៅរដូវរងានេះ។
Aaron Ramsey កំពុងរកលុយបានច្រើននៅ Serie A ដែលនឹងក្លាយជាបញ្ហាចម្បងដែលក្លិបណាមួយប្រឈមមុខនឹងការព្យាយាមចុះហត្ថលេខាជាមួយគាត់។ គាត់អាចរកឃើញការផ្តល់ជូនជាច្រើននៅក្នុងខែមករាជាមួយក្លិប West Ham, Everton និង Newcastle រួចជាស្រេចអំពីការត្រៀមខ្លួនរបស់គាត់។
Ramsey ដឹងអ្វីៗទាំងអស់នៅ Premier League បន្ទាប់ពីធ្លាប់លេងឲ្យក្រុម Arsenal អស់រយៈពេល១១ ឆ្នាំ។ ខ្សែបម្រើរូបនេះបានចូលរួមជាមួយក្រុមកាំភ្លើងធំពីក្រុម Cardiff ក្នុងឆ្នាំ២០០៨ ហើយបានទទួលការខ្ចីជើង២ដងនៅក្លិប Nottingham Forest និងក្លិបមុនរបស់គាត់។
កីឡាកររូបនេះរកបានគ្រាប់បាល់សរុបចំនួន៦៥គ្រាប់ និងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន៦៥ដងក្នុងការបង្ហាញខ្លួនចំនួន៣៧១ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមកាំភ្លើងធំ។
កីឡាករវ័យ៣០ឆ្នាំរូបនេះក៏បានឈ្នះពានរង្វាន់ FA Cup ចំនួន៣ដងព្រមទាំងពានរង្វាន់ Community Shields ចំនួន២ដងផងដែរ។
Ramsey បានចាកចេញពី Arsenal ក្នុងឆ្នាំ២០១៩ ហើយបានចូលរួមជាមួយ Juventus ជាកន្លែងដែលគាត់បានតស៊ូតាំងពីពេលនោះមក។ គាត់បានបង្ហាញខ្លួនក្នុងការប្រកួតត្រឹមតែ៦៨ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Juventus ។
គាត់ក៏បានលេងតែ២ដងគត់នៅក្នុងក្របខ័ណ្ឌ Serie A និងម្តងក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះសម្រាប់ក្លិបសេះបង្កង់។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៣ ហើយដូចជាក្លិប West Ham, Everton និង Newcastle នៅតែមានគោលបំណងធំក្នុងការនាំយករូបគាត់មកកាន់ទឹកដីអង់គ្លេសដដែល ៕
ដោយ៖ ភារៈ(រូបភាព ៖ The sun)