ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះក្រសួងរ៉ែ និងថាមពល ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ក្រសួងរ៉ែ និងថាមពល ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយឆាបឆេះខូចខាតសម្ភារៈធ្វេីពីឈេីលេីថ្មបេតុង ទំហំ ៣០ម៉ែត្រ គុណ ៣០ម៉ែត្រ តុ ទូ ឯកសារមួយចំនួន និងម៉ាស៉ីនត្រជាក់ចំនួន១ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ចំពោះប្រតិបត្តិការជួយសង្គ្រោះអគ្គិភ័យខាងលេីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ០៦គ្រឿង ដោយប្រេីប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មេីនឹង ២៦ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅយប់ថ្ងៃខែឆ្នាំដដែល៕
ដោយ ៖ ភារ៉ាដង្កោ